ព័ត៌មានអន្តរជាតិ

សិក្សាព្រមាន៖ Greenland ស្ថិតលើផ្លូវបាត់បង់ទឹកកកលឿន ជាងមុននៅសតវត្សរ៍ទី២១ ក្នុងរយៈពេល ១២០០០ ឆ្នាំចុងក្រោយ

អាមេរិក៖ យោងតាមការសិក្សាថ្មីមួយ បានព្រមាន ថាផ្ទាំងទឹកកក Greenland កំពុងបាត់បង់ម៉ាសទឹកកកលឿន ជាងមុននាសតវត្សរ៍ទី ២១ខ្លាំងជាងសតវត្សរ៍ ផ្សេងទៀត ក្នុងរយៈពេល១២០០០ ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យពិភពលោក មានការភ័យខ្លាចយ៉ាងខ្លាំង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអាមេរិក បានធ្វើត្រាប់តាមរបៀប កម្រិតនៃការបំភាយកាបូន ទំនងជានឹងប៉ះពាល់ ដល់ផ្ទាំងទឹកកក Greenland ដែលជាផ្ទៃទឹកកក មានចម្ងាយ ៦៦០ ០០០ ម៉ាយការ៉េ គ្របដណ្ដប់ប្រហែល ៨០ ភាគរយនៃផ្ទៃកោះ។
ទោះបីជាពិភពលោក នៅតែមានរបបអាហារ ថាមពល យ៉ាងច្រើនក៏ដោយ ក៏អត្រានៃការបាត់បង់ ម៉ាសរបស់ Greenland នៅសតវត្សរ៍នេះទំនង ជាលើសពីអ្វីដែល បានឆ្លងកាត់ ក្នុងរយៈពេល១២,០០០ឆ្នាំកន្លងមក។
ប៉ុន្តែនៅក្រោម សេណារីយ៉ូ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ខ្ពស់ការបាត់បង់ ម៉ាសទឹកកក អាចខ្ពស់ជាងអ្វីទាំងអស់ ដែលធ្លាប់មានក្នុងកំឡុង ពេលនោះ។

ក្រុមអ្នកស្រាវជ្រាវអះអាងថា សង្គមត្រូវការទប់ស្កាត់ យ៉ាងខ្លាំង នូវការបំភាយឧស្ម័នផ្ទះកញ្ចក់ ដូចជាកាបូនឌីអុកស៊ីត ដើម្បីកាត់បន្ថយការចូលរួមចំណែក នៃសន្លឹកទឹកកក Greenland ចំពោះការកើនឡើង កម្រិតទឹកសមុទ្រ អាចជន់លិចទីក្រុងក្នុងរយៈពេល ៥០ ឆ្នាំខាងមុខ៕

ដោយ៖លី ភីលីព

Most Popular

To Top