រដ្ឋវ៉ាស៊ីនតោន ៖ វីដេអូបង្ហាញពីសត្វឪម៉ាលពិឃាត ឬសត្វឳម៉ាសស្នែង ពិឃាត ចំនួន ៨៥ ក្បាល ដែលត្រូវបានបូមយកចេញពីសំបុក របស់ពួកគេនៅរដ្ឋវ៉ាស៊ីនតោន ដោយប្រើម៉ាស៊ីន បូមធូលី ដើម្បីទញសត្វល្អិតចេញ ពីដើមឈើ ខណៈអ្នកវិទ្យាសាស្ត្រធ្វើការ បង្ហាញអាថ៌កំបាំង នៃប្រភេទសត្វដែលលុកលុយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ទោះយ៉ាងណាក្រសួង កសិកម្មរដ្ឋវ៉ាស៊ីនតោន (WSDA) បានប្រកាសថា ២ថ្ងៃបន្ទាប់ពីធ្វើការនាំចេញសត្វឳម៉ាសស្នែងពិឃាទាំង ៨៥ក្បាល នៅអាស៊ី នៅតែមានជីវិត នៅក្នុងបំពង់ប្លាស្ទិចវែង ដដែល ។ ទីភ្នាក់ងារនេះ បានចែករម្លែកឃ្លីបខ្លីមួយ នៅលើទំព័រFacebook របស់ខ្លួនបង្ហាញពីសត្វឪម៉ាលពិឃាត របស់ពួកគេហើយលូនវារ នៅខាងក្នុងទ្រុងប្លាស្ទិច របស់ពួកគេ ក្នុងគោលបំណងព្យាយាមហើរចេញ ។
បេសកកម្មនេះ ធ្វើឡើងនៅថ្ងៃទី ២៤ ខែតុលាវេលាម៉ោង ៥៖ ៣០ ព្រឹកនាំចេញសត្វល្អិតចេញ ពីសំបុកដែលមានកម្ពស់ ១០ ហ្វីត ។ ក្រុមមន្រ្តីកត់សម្គាល់ថា គំរូដែលចាប់ បាននៅក្នុងបំពង់វែង នឹងមិនត្រូវបានបំផ្លាញទេ ផ្ទុយទៅវិញត្រូវបានប្រើសម្រាប់គោលបំណង ស្រាវជ្រាវដើម្បីបង្ហាញអាថ៌កំបាំង នៃប្រភេទសត្វដែលរាតត្បាត។
ទោះបីការខិតខំប្រឹងប្រែង បានជោគជ័យ រ៍ក៏ដោយ ក៏អ្នកជំនាញបារម្ភថា ការងាររបស់ពួកគេមិនទាន់ ត្រូវបានធ្វើនៅឡើយទេ ពួកគេជឿជាក់ថា យ៉ាងហោចណាស់មានសំបុកចំនួន៣ ទៀតកំពុងលាក់ខ្លួន នៅក្នុងតំបន់នោះ ។ សត្វឪម៉ាលពិឃាតកំពុងចាប់បំបែកជាក្រុម សម្រាប់ការសាកល្បងបន្ត ។
លោក Karla Salp អ្នកនាំពាក្យឲ្យWSDA បានប្រាប់តាមអ៊ីម៉ែលថា សត្វឪម៉ាលពិឃាត ជាច្រើនបានកក ហើយនៅក្នុងម៉ាស៊ីនបង្កក៨០ ហើយកំពុងត្រៀមដឹកជញ្ជូន សម្រាប់អ្នកស្រាវជ្រាវនៅក្រៅរដ្ឋ ។ យើហងដាក់ក្នុងធុងមួយ ដែលត្រជាក់ទៅកន្លែង របស់ USDA នៅរដ្ឋរដ្ឋវ៉ាស៊ីនតោន ដែលពួកគេស្ថិតនៅក្នុងបន្ទប់ ដាច់ដោយឡែកសម្រាប់ការធ្វើតេស្តិ៍ផ្ទាល់ ៕
ដោយ៖លី ភីលីព