ព័ត៌មានអន្តរជាតិ

អាចម៍ផ្កាយ វាយបឹងទឹកកក អាមេរិកកកកាលឆ្នាំ ២០១៨ មានផ្ទុកសមាសធាតុសរីរាង្គ អាចបញ្ចេញពន្លឺ លើប្រភពដើមនៃជីវិត

អាមេរិក ៖ អាចម៍ផ្កាយដែលធ្វើឲ្យពិភពលោក ភ្ញាក់ផ្អើល នៅពេលវាបានឆាបឆេះលើមេឃ ហើយបានធ្លាក់ចូលទៅក្នុងបឹងទឹកកកមួយ នៅរដ្ឋមីឈីហ្គែនកាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៨ មានផ្ទុកនូវគ្រឿងផ្សំសំខាន់ៗមួយ ចំនួនសម្រាប់ការបង្កើតជីវិត ដោយអ្នកវិទ្យាសាស្ត្របានរកឃើញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ផ្ទាំងថ្មធំទូលាយ ដែលមានទទឹង ៦ ហ្វីតបានបែកបាក់ និងបំភ្លឺផ្ទៃមេឃ ដោយធ្វើដំណើរក្នុងចម្ងាយ ៣០,០០០ ម៉ែល / ម៉ោងដោយរូបភាព នៃព្រឹត្តិការណ៍នេះ នឹងរាលដាលពាសពេញពិភពលោក ។ បំណែកត្រូវបានគេតាមដាន យ៉ាងឆាប់រហ័ស និងប្រគល់ ទៅឲ្យអ្នកវិទ្យាសាស្ត្រ ឥឡូវនេះដឹងថា វាមានគ្រឿងផ្សំសំខាន់ៗ មួយចំនួន សម្រាប់ការបង្កើតជីវិត ។ អ្នកវិទ្យាសាស្ត្រហៅគ្រឿងផ្សំថា “ សមាសធាតុសរីរាង្គ” ត្រូវបានគេរកឃើញម៉ូលេគុល ដែលផ្ទុកកាបូនទាំងនេះគឺជាឆ្អឹងខ្នងនៃអាស៊ីដអាមីណូ ខ្លាញ់ DNA និងវត្ថុធាតុជីវសាស្ត្រដទៃទៀត ។

ការរកឃើញវត្ថុធាតុដើមទាំងនេះ នៅលើថ្មអវកាសមានន័យថា វាអាចទៅរួចដែលកាលពីរាប់ពាន់លានឆ្នាំ មុនព្រោះអាចម៍ ផ្កាយធំជាង ប៉ុន្តែប្រហាក់ប្រហែល បានចុះចតនៅលើផែនដី ហើយបាននាំយក សមាសធាតុសរីរាង្គ ទាំងនេះជាមួយវានៅទីបំផុត អនុញ្ញាតឲ្យជីវិតមានការរីកចម្រើន ។
Philipp Heck អ្នកអភិរក្សម្នាក់ នៅសារមន្ទីរFieldក្នុងទីក្រុងឈីកាហ្គោដឹកនាំការ វិភាគលើថ្មថា សមាសធាតុសរីរាង្គទាំងនេះ ទំនងជាត្រូវបានបញ្ជូនទៅផែនដី ដំបូងដោយអាចម៍ផ្កាយហើយ ប្រហែលជាអាចរួមចំណែក ដល់ធាតុផ្សំនៃជីវិត ៕
ដោយ៖លី ភីលីព

Most Popular

To Top