ព័ត៌មានអន្តរជាតិ

អាមេរិក ដកខ្លួនចេញ ពីសន្ធិសញ្ញា បើកចំហជើងមេឃ ជាផ្លូវការហើយ

បរទេស ៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួនបានសម្រេចចិត្តដកខ្លួនចេញ ជាផ្លូវការពីសន្ធិសញ្ញា បើកចំហរជើងមេឃហើយ ដែលវាត្រូវបានគេមើលឃើញថា ជាសកម្មភាពមួយ ផ្សេងទៀត ដើម្បីបន្ទាប់ពីបានបោះបង់ ចោលនូវ កិច្ចព្រមព្រៀងគ្រប់គ្រង អាវុធអន្តរជាតិ ដ៏សំខាន់មួយ។

ទីប្រឹក្សាជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការងារ សន្តិសុខជាតិ លោក Robert O’Brien ដែលបានប្រកាសតាមTwitter ថា ថ្ងៃនេះគឺមានរយៈពេល ៦ ខែចាប់តាំងពី សហរដ្ឋអាមេរិកបានបញ្ជូនសេចក្តី ជូនដំណឹងរបស់យើង អំពីការដកខ្លួន ចេញពីសន្ធិសញ្ញាចំហជើងមេឃ ។ រដ្ឋបាល Trump បានដាក់សេចក្តីជូនដំណឹង អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញានេះ នៅក្នុងខែឧសភាហើយសេចក្តីប្រកាស ត្រូវបានធ្វើឡើងកាលពីថ្ងៃអាទិត្យ ម្សិលមិញរួចផងដែរ។

រំលឹកដែរថាសន្ធិសញ្ញានេះ ដែលបានចូលជាធរមានកាលពីក្នុងឆ្នាំ ២០០២ នេះបានអនុញ្ញាត ឱ្យរដ្ឋភាគីទាំង ៣៤ របស់ខ្លួនធ្វើការជូនដំណឹង ខ្លីជាមុនព្រមទាំងអាចធ្វើការហោះហើរ យកការណ៍ ដោយគ្មានអាវុធ នៅលើទឹកដីទាំងមូល របស់អ្នកដទៃ ដើម្បីប្រមូលទិន្នន័យស្តីពីកម្លាំង និងសកម្មភាពយោធារៀងៗខ្លួន ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top