ព័ត៌មានអន្តរជាតិ

កែវយឺតអវកាស ក្នុងរឿង GoldenEye សម្តែងដោយJames Bond ឆ្នាំ១៩៩៥ ត្រូវបិទ បន្ទាប់បំពេញការងារ រយៈពេល៥៧ឆ្នាំ

អាមេរិក ៖ កែវពង្រីក Arecibo មានអង្កត់ផ្ចិត១,០០០ហ្វីតសម្រាប់បរបាញ់មនុស្សក្រៅភព ដែលលេចធ្លោនៅ ក្នុងខ្សែភាពយន្ត GoldenEye សម្តែងដោយលោក Bond នឹងត្រូវបិទជាអចិន្ត្រៃយ៍ បន្ទាប់ពីការងាររយៈពេល៥៧ឆ្នាំ ដោយសារប្រព័ន្ធភ្លើងខាងក្នុង ជួបហានិភ័យនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

យោងតាមម្ចាស់មូល និធិវិទ្យាសាស្ត្រជាតិអាមេរិក (NSF) បានឲ្យដឹងថា ក្រុមអ្នកអង្កេត ការណ៍ Arecibo នៅPuerto Rico តំបន់ Caribbean កំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការបរាជ័យដ៏មហន្តរាយ ។ ខ្សែដែលគាំទ្ររចនាសម្ព័ន្ធ បានដាច់នៅឆ្នាំនេះ មានន័យថា វាលែងមានសមត្ថភាព ផ្ទុកបន្ទុកត្រូវបានរចនាឡើង ដើម្បីទ្រទ្រង់ ។

NSF បាននិយាយថា ការបំផ្លាញ Arecibo មិនអាចត្រូវបានដោះស្រាយដោយគ្មាន គ្រោះថ្នាក់ដល់អាយុជីវិត និងសុវត្ថិភាពរបស់នាវិក និងបុគ្គលិកទេ ។ អស់រយៈពេលជិត ៦ ទសវត្សនៃសេវាកម្ម Arecibo បានរកឃើញភពរញ្ជួយ ដែលមានលក្ខណៈភូមិសាស្ត្រ របស់ភពព្រះអង្គារ និងបានជួយរកឃើញអាចម៍ផ្កាយ Bennu នៅជិតផែនដី ៕
ដោយ៖លី ភីលីព

Most Popular

To Top