បរទេស ៖ យន្តហោះទម្លាក់គ្រាប់ យុទ្ធសាស្ត្រ B-52H Stratofortress របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិក ចំនួនពីរគ្រឿង នៅដើមខែនេះ បានចូលរួមក្នុងសមយុទ្ធ ដឹកនាំដោយប្រទេសកូឡំប៊ី និងប្រទេសអេក្វាឌ័រ ។
យោងតាមកងទ័ពជើង អាកាសសហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែវិច្ឆិកា យន្តហោះ B-52H Stratofortress បានចូលរួមក្នុងសមយុទ្ធ Brother’s Shield ដឹកនាំដោយកងទ័ពជើង អាកាសកូឡំប៊ី និងសមយុទ្ធ UNITAS LXI ដឹកនាំដោយប្រទេសអេក្វាឌ័រ នៅក្នុងឆ្នាំនេះ ប៉ុន្តែបេសកកម្ម បានចាប់ផ្តើមបានល្អជាមុន។
លោក Joshua Henry ជាអ្នកបើកយន្តហោះទម្លាក់គ្រាប់ B-52H នៃកងយន្តហោះទម្លាក់គ្រាប់ លេខ៩៦ និងជាអ្នកនាំមុខក្នុងបេសកកម្ម បាននិយាយក្នុងសេចក្តី ប្រកាសព័ត៌មានមួយដូច្នេះថា “រាល់ពេលដែលយើងមានសិទ្ធិ ចូលរួមជាមួយសម្ពន្ធមិត្តរបស់យើង ក្នុងការរួមបញ្ចូលយន្តហោះចម្បាំង ឬក៏សមយុទ្ធទ័ពជើងទឹក យើងតែងតែមានចិត្តរំភើបជាខ្លាំង” ៕
ប្រែសម្រួល៖ប៉ាង កុង