ព័ត៌មានអន្តរជាតិ

បុគ្គលិកសុខាភិបាល របស់ឥណ្ឌា ចំនួន១០លាននាក់ នឹងទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ១៩

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ថា កាសែតក្នុងស្រុក Indian Express បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមបុគ្គលិកថែទំាជំងឺជួរមុខ ចំនួន១០លាន នឹងទទួលបានការចាក់វ៉ាក់សាំង ប្រឆំាងនឹងជំងឺឆ្លងកូវីដ១៩ ដែលវ៉ាក់សាំង អាចរកបាន ។

កាសែតខាងលើ ត្រូវបានដកស្រង់ប្រភពបានឲ្យដឹងថា ក្រុមបុគ្គលិកសុខាភិបាលប្រមាណ១០លាននាក់ បានបញ្ជាក់អត្តសញ្ញាណ ។

“យើងបានដកចេញទិន្នន័យ សម្រាប់ក្រុមអាទិភាពដំបូង ដែលជាក្រុមបុគ្គលិកថែទំាងសុខភាពជួរមុខ ដែលជាអ្នកនឹងទទួលបានកម្រិតដំបូង ក្នុងអំឡុងពេលឲ្យមានភាព សុំានឹងជំងឺ បើសិន ហើយនៅពេលដែលវ៉ាក់សាំងដូចគ្នា គឺបានបញ្ជាក់យ៉ាងច្បាស់ដោយនិយ័តកររបស់ឥណ្ឌា សម្រាប់ប្រើប្រាស់ពាណិជ្ជកម្ម” កាសែត ខាងលើបានដកស្រង់ប្រភព នៅក្នុងក្រុមជំនាញការ ដែលបានលើកឡើងអំពីការចាក់វ៉ាក់សាំង បានឲ្យដឹងដូច្នេះ ។

លោក Harsh Vardhan រដ្ឋមន្ត្រីក្រសួងសុខាភិបាល សហព័ន្ធរបស់ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីខែមុនថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងទំនងជាមាននៅដើមឆ្នាំក្រោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top