ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ នឹងការពារអធិបតេយ្យភាព ដោយនាវាមុជទឹកថ្មី ស្របពេលមានភាពតានតឹង ជាមួយចិន

បរទេស ៖ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវិន នៅថ្ងៃអង្គារនេះ បានប្តេជ្ញាថានឹងការពារអធិបតេយ្យភាព របស់កោះកាន់លទ្ធិប្រជាធិបតេយ្យ ដោយការផលិតកងថ្មី នៃនាវាមុជទឹកអភិវឌ្ឍឡើងក្នុងស្រុក ហើយនោះគឺជាគម្រោងដ៏សំខាន់មួយ ដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ទប់ទល់នឹងប្រទេសចិន។

នៅក្នុងព្រឹត្តិការណ៍មួយ ដែលក៏មានការចូលរួមដោយលោក Brent Christensen ជាមន្ត្រីការទូតជាន់ខ្ពស់អាមេរិកមូយរូបផងនោះ លោកស្រី ត្សៃ អ៊ីងវិន បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “ការផលិតនេះ បង្ហាញពិភពលោកឲ្យឃើញនូវឆន្ទៈមោះមុត របស់តៃវ៉ាន់ ក្នុងកិច្ចការពារអធិបតេយ្យ ភាពរបស់ខ្លួន” ។

គួរបញ្ជាក់ថា នៅក្នុងពិធីបើកចាប់ផ្តើមការបង្កើត កងនាវាមុជទឹកថ្មី នៅក្នុងទីក្រុង Kaohsiung ស្ថិតនៅភាគខាងត្បូងនោះ លោកស្រីប្រធានាធិបតីតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បានហៅការផលិតនាវាមុជទឹកនោះ ថាជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងប្រវត្តិសាស្ត្រ សម្រាប់សមត្ថភាពការពាររបស់តៃវ៉ាន់ ក្រោយយកឈ្នះលើបញ្ហាប្រឈម និងមន្ទិលសង្ស័យនានា៕
ប្រែសម្រួល៖ប៉ាងកុង

Most Popular

To Top