ព័ត៌មានអន្តរជាតិ

UN សរសើរគោលនយោបាយចំណាកស្រុក និងជនភៀសខ្លួនថ្មីរបស់អាមេរិក

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការកោតសរសើរយ៉ាងខ្លាំង
ទៅលើជំហ៊ានជាវិជ្ជមានរបស់អាមេរិក ក្រោយការប្រកាស ឲ្យប្រើប្រាស់គោលនយោបាយ ជនចំណាកស្រុកនិងជនភៀសខ្លួនថ្មី។

អគ្គលេខាអង្គការសហប្រជាជាតិលោក Antonio Guterres បានបញ្ជាក់ទៀតថា លោករំពឹងក្នុងការបន្តធ្វើការបន្ថែមទៀត ជាមួយនឹងរដ្ឋបាលអាមេរិកថ្មីដែល
ដឹកនាំដោយលោកប្រធានាធិបតី Joe Biden ដើម្បីអាចពង្រឹង កិច្ចសហប្រតិបត្តិគ្នាសាជាថ្មី ទៅលើគ្រប់វិស័យនិងបញ្ហា។

គួរឲ្យដឹងដែរថា ក្រោយការប្រកាសឡើងកាន់តំណែង ជាប្រធានាធីបតីរួចមកលោក Biden បានចាប់ផ្តើម ធ្វើសកម្មភាពនយោបាយធំៗជាច្រើនភ្លាម ដូចជាការផ្អាកដំណើរ
ការសាងសង់ជញ្ជាំងព្រំដែន ជាមួយនឹងមិកស៊ិកូ ព្រមទាំងការលុបចោល នូវបម្រាមធ្វើដំណើរ ចំពោះបណ្តាប្រទេសមូស្លីមមួយចំនួនផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top