ព័ត៌មានអន្តរជាតិ

ការសិក្សា៖ សត្វកណ្តុរខ្វិន មានសមត្ថភាពដើរម្តងទៀត ដូចផ្តល់ក្តីសង្ឃឹមដល់ប្រជាជន ៥,៤ លាននាក់ នៅទូទាំងពិភពលោក ដែលមានជំងឺខ្វិន

អាល្លឺម៉ង់៖ ក្រុមអ្នកស្រាវជ្រាវបាននិយាថា ការពិសោធន៍បានផ្តល់ក្តីសង្ឃឹម សម្រាប់មនុស្សរាប់លាននាក់ នៅពេលសត្វកណ្តុរខ្វិនដើរម្តងទៀត ក្នុងរយៈពេល២សប្តាហ៍ នៃការព្យាបាលហ្សែនដ៏លេចធ្លោ ដែលស្តារសរសៃប្រសាទឆ្អឹងខ្នងខូចខាតឡើងវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Ruhr University Bochum ក្នុងប្រទេសអាល្លឺម៉ង់ បានរំញោចសរសៃប្រសាទខួរឆ្អឹងខ្នង ដែលខូចខាតរបស់សត្វកណ្តុរ ដើម្បីបង្កើតឡើងវិញ ដោយប្រើប្រូតេអ៊ីនរចនា។ សត្វកណ្តុរដែលពិការ បានបាត់បង់ការចល័តទាំងសង្ខាង ប៉ុន្តែបន្ទាប់ពីទទួលការព្យាបាល ចាប់ផ្តើមដើរក្នុងរយៈពេល តែ២ទៅ៣សប្តាហ៍ប៉ុណ្ណោះ។

ក្រុមនេះបានបង្កើត កោសិកាសរសៃប្រសាទនៃម៉ូទ័រអ័រ ដើម្បីផលិតអ៊ីដ្រូអ៊ីនទីន-៦ ដូចនេះពួកគេបានចាក់បញ្ចូលវីរុស បង្កើតដោយហ្សែន ដើម្បីបញ្ជូនប្លង់មេ សម្រាប់ការផលិតប្រូតេអ៊ីន ទៅកោសិកាសរសៃប្រសាទជាក់លាក់។ ឥឡូវនេះក្រុមអ្នកស្រាវជ្រាវ កំពុងស្វែងរកថា តើថ្នាំអ៊ីដ្រូអ៊ីនទីន-៦ “Hyper-interleukin-6” នៅតែមានឥទ្ធិពលវិជ្ជមានចំពោះសត្វកណ្តុរ ទោះបីជាការរងរបួស បានកើតឡើងជាច្រើនសប្តាហ៍មុនក៏ដោយ ដែលនឹងអនុញ្ញាតឲ្យពួកគេកំណត់ថា តើការព្យាបាលបានត្រៀមរួចរាល់ សម្រាប់ការសាកល្បងរបស់មនុស្សដែរឬទេ។

ប្រូតេអ៊ីនឬ hyper-interleukin-6 (hIL-6) ដំណើរការដោយទទួលយកមុខងារសំខាន់ នៃការរងរបួសខួរឆ្អឹងខ្នង ដោយផលិតពិការភាព ដែលជាការខូចខាត ដល់សរសៃប្រសាទគេស្គាល់ថា អ័ក្ស។ អ័ក្សអេកូ បញ្ជូនសញ្ញាត្រឡប់មកវិញ រវាងខួរក្បាលស្បែក និងសាច់ដុំ ហើយនៅពេលពួកគេឈប់ធ្វើការ ដូច្នេះទំនាក់ទំនងក៏ដូចគ្នាដែរ៕ ដោយ៖លី ភីលីព

Most Popular

To Top