ព័ត៌មានអន្តរជាតិ

ស្រ្តីរកស៊ីផ្លូវភេទនៅស៊ុយអែត កើនឡើងច្រើន អំឡុងពេលជំងឺរាតត្បាតកូវីដ១៩

បរទេស៖ ក្នុងកំឡុងពេលមានជំងឺរាតត្បាត គ្មានការបិទទ្វារប្រទេស គឺប្រទេសស៊ុយអែត បានក្លាយជាទិសដៅអំណោយផល សម្រាប់អ្នករកស៊ីផ្លូវភេទមកពីទូទាំងអឺរ៉ុប។ ប៉ូលីសបាននិយាយថា នៅពេលជាមួយគ្នានេះដែរ ឱកាសសេដ្ឋកិច្ចធ្លាក់ចុះនៅក្នុងផ្ទះ បានជំរុញឱ្យស្ត្រីកាន់តែច្រើន ចូលទៅក្នុងអាជីវកម្មរកស៊ីផ្លូវភេទនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នករកស៊ីផ្លូវភេទ នៅក្នុងប្រទេសស៊ុយអែត បានកើនឡើងក្នុងអំឡុងពេល មានជំងឺរាតត្បាតឆ្លង ដោយសារតែអ្នករកស៊ីផ្លូវភេទ កាន់តែច្រើនបានចូលមកដល់ប្រទេសនេះ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។

តាមប៉ូលីសក្រុងស្តុកខុលបានឱ្យដឹងថា ជំងឺរាតត្បាតបានទាក់ទាញមុខមាត់ អ្នកដែលមិនធ្លាប់ស្គាល់ពីមុនមក ក្នុងការប្រកបអាជីវកម្មពេស្យាចារ។ នេះបើតាមការផ្សាយ របស់សារព័ត៌មាន SVT។

ហេតុផលមួយក្នុងចំណោមហេតុផល ដែលនៅពីក្រោយការកើនឡើងនេះ គឺការបិទប្រទេសជាបន្តបន្ទាប់ និងវិធានការការពារការរាតត្បាតជាបន្តបន្ទាប់ នៅពាសពេញទ្វីបអ៊ឺរ៉ុប ដោយសារតែអ្នករកស៊ីផ្លូវភេទកាន់តែច្រើន បានជ្រើសរើសប្រទេសស៊ុយអែត ដែលភាគច្រើនបានបន្ត នៅក្នុងរបៀបនៃការរកស៊ី ជាគោលដៅរបស់ពួកគេ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top