ព័ត៌មានអន្តរជាតិ

មើលពិភពលោកតាមរយៈភ្នែក អ្នកដទៃ៖រូបភាព៣៦០ដឺក្រេបង្ហាញចំណុចទេសចរណ៍ លេចធ្លោសម្រាប់មនុស្សមានជំងឺភ្នែក និងផ្លូវរូងក្នុងដី 

ឌូបៃ៖ ឧបករណ៍អន្តរកម្មមួយកំពុងប្រើប្រាស់រូបភាព ៣៦០ ដឺក្រេដើម្បីបង្ហាញពីចំណុច ទេសចរណ៍លេចធ្លោដែលមើលទៅស្រដៀងអ្នកមានជំងឺរួមមាន ជំងឺភ្នែកឡើងបាយ ជំងឺដក់ទឹកក្នុងភ្នែក និងចក្ខុវិស័យផ្លូវរូងក្នុងដីនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ឧទាហរណ៍អ្នកប្រើអាចមើលឃើញដូច អណ្តែតលើទឹកនៅលើ Sydney Opera House ស្ថិតនៅ Times Square ស្រអាប់ដោយភាពងងឹតនៅពេលយប់ និងមើលឌូបៃជាមួយភាពមិនច្បាស់ឡើយ។ យោងទៅតាមអ្នកអភិវឌ្ឍន៍នៅហាងលក់Lenstore ថា ឧបករណ៍នេះមានបំណងជួយមនុស្សឲ្យដឹងពីសញ្ញានៃការបាត់បង់ចក្ខុវិស័យដែលពួកគេគួរតែយកចិត្តទុកដាក់។

អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ប្រហែលមួយក្នុងចំណោមមនុស្ស៧នាក់គឺជាបុគ្គលប្រមាណ ១ ពាន់លាននាក់មានបញ្ហាចក្ខុវិស័យជិត ឬឆ្ងាយ។ លោក Roshni Patel របស់ Lenstore មានប្រសាសន៍ថា វាជាការប្រសើរណាស់ក្នុងការបង្កើនការយល់ដឹងជុំវិញស្ថានភាពភ្នែកទូទៅបំផុតរបស់ពិភពលោក និងបង្កើតឧបករណ៍អាចមើលឃើញ និងអន្តរកម្ម ដូច្នេះមនុស្សពិតជាអាចពិសោធចង់ឃើញពិភពលោកពីទស្សនៈមួយផ្សេងទៀត។

ស្ថានភាពភ្នែកទាំងនេះមានលក្ខណៈផ្សេងៗគ្នានៅក្នុងរោគសញ្ញាមូលហេតុ និងការព្យាបាល ហើយវាមានសារសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗត្រូវយល់ដឹងអំពីសុខភាពភ្នែករបស់ពួកគេឲ្យបានច្បាស់ ប្រសិនបើមានអ្វីប្លែកនៅក្នុងចក្ខុវិស័យរបស់ពួកគេ។ ស្ថានភាពភ្នែកជាច្រើនអាចត្រូវបានព្យាបាលប្រកបដោយប្រសិទ្ធភាពដើម្បីជួយកាត់បន្ថយរោគសញ្ញា ប្រសិនបើត្រូវបានរកឃើញដោយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញខាងភ្នែកនៅដំណាក់កាលដំបូង៕ ដោយ៖លី ភីលីព


Most Popular

To Top