ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ធ្វើពិធីកាន់ទុក្ខឧទ្ទិស ដល់អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ ចំនួន៥០០.០០០នាក់

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានរៀបចំពិធីកាន់ទុក្ខ ដើម្បីឧទ្ធិសដល់អ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន៥០០.០០០នាក់ ដែលបានកើតឡើងជាង១ឆ្នាំ បន្ទាប់ពីជំងឺឆ្លងរាតត្បាត បានប្រកាសឲ្យដឹងជាលើកដំបូង ដែលបានដឹងអំពីជនរងគ្រោះ នៅក្នុងប្រទេសនេះ ។

សហរដ្ឋអាមេរិក បានកត់ត្រាថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួនជាង២៨លាននាក់ និងមានអ្នកស្លាប់ចំនួន៥០០.០៥៤នាក់ គិតត្រឹមល្ងាចថ្ងៃចន្ទ នេះបើយោងតាមទិន្នន័យរបស់សុខាភិបាល ។

ទោះបីជាយ៉ាងនេះក្តី ករណីឆ្លងជំងឺប្រចាំថ្ងៃ និងអ្នកនៅសម្រាកព្យាបាល នៅមន្ទីរពេទ្យបានថយ ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីមុនបុណ្យគ្រីស្មាក់ ។

ប្រមាណ១៩ភាគរយ នៃអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ សរុបនៅទូទាំងពិភពលោក ដែលបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក ហើយក្រៅពីតួលេខបង្ហាញដូច្នេះ ដែលមានពលរដ្ឋស្មើនឹង៤ភាគរយ នៃកំណើនពលរដ្ឋនៅទូទាំងពិភពលោក ។

សហរដ្ឋអាមេរិក ក៏ត្រូវបានគេចាត់ទុកថា មានអត្រាអ្នកស្លាប់ខ្ពស់បំផុត ក្នុងចំណោមពលរដ្ឋ១០០.០០០នាក់ ហើយប្រទេសមួយចំនួនទៀត ដូចជា ប៊ែលហ្ស៊ិក ចក្រភពអង់គ្លេស និងអ៊ីតាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top