ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ីរ៉ង់ ទទូចដល់អាមេរិក ឱ្យបញ្ឈប់សម្ពាធសេដ្ឋកិច្ចជាបន្ទាន់ ដើម្បីជួយសម្រួល ដល់ការចរចាគ្នាឡើងវិញ

តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន់ រ៉ូហានី កាលពីថ្ងៃពុធ បានទទូចដល់សហរដ្ឋអាមេរិក ឱ្យបញ្ឈប់ជាបន្ទាន់ នូវសម្ពាធសេដ្ឋកិច្ច ប្រឆាំងនឹងអ៊ីរ៉ង់ ដែលត្រួសត្រាយផ្លូវ សម្រាប់ការចរចា លើកិច្ចព្រមព្តៀងនុយក្លេអ៊ែរ ដែលអាមេរិកចង់ចូលខ្លួន មករួមរស់ជាមួយគ្នាវិញនោះ។

លោករូហានី ត្រូវបានដកស្រង់សម្តី ដោយសារព័ត៌មាន Press TV ឲ្យដឹងថា “រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ត្រូវតែបញ្ឈប់ប្រតិបត្តិការ ភេរវកម្មសេដ្ឋកិច្ចជាបន្ទាន់ នៅពេលដែលធ្វើវានឹងមានផ្លូវឆ្ពោះទៅមុខ បន្ទាប់មកយើងអាចចរចាគ្នាបាន”។

លោកបានលើកឡើងថា អ៊ីរ៉ង់នៅតែចង់ឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាផែនការសកម្មភាពរួម (JCPOA) នៅតែរឹងមាំ ប៉ុន្តែការរស់រានរបស់ខ្លួនពឹងផ្អែកលើការបោះបង់ចោលសម្ពាធសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

លោករ៉ូហានី បានបញ្ជាក់ថា“ យើងនឹងនិយាយនៅក្នុងក្របខ័ណ្ឌនៃ JCPOA មិនមែននិយាយអំពី JCPOA នោះទេ វាមិនអាចទៅរួចនោះទេ ក្នុងការបន្ថែមអត្ថបទពីរបន្ថែមទៀត (ទៅក្នុងកតិកាសញ្ញាបច្ចុប្បន្ន) “។

ទីក្រុង វ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន បានអំពាវនាវ ឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានពង្រីក ជាមួយទីក្រុងតេអេរ៉ង់ ដែលប្រទេសនេះ បានបដិសេធយ៉ាងខ្លាំង។ អ៊ីរ៉ង់ក៏បានច្រានចោល ការដាក់បញ្ចូលភាគីផ្សេងទៀត នៅក្នុងការចរចា ដែលអាចកើតមានរវាងអ៊ីរ៉ង់ និងសមាជិក JCPOA ផ្សេងទៀត៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top