បរទេស ៖ លោក គីម ជុងអ៊ុន បានធ្វើការបង្ហាញដ៏កម្រមួយ នៅសិក្ខាសាលាថ្មីសម្រាប់ មន្ត្រីលំដាប់ថ្នាក់ទីក្រុង និងស្រុក នៅក្នុងប្រទេសកូរ៉េខាងជើង ហើយព្រឹត្តិការណ៍ មានរយៈពេលជាច្រើនថ្ងៃនេះ អាចត្រូវបានរចនាឡើង ដើម្បីអនុវត្តគោលការណ៍ នាំណែគោលនយោបាយ ដែលបង្កើតឡើង នៅក្នុងអំឡុង សមាជបក្សលើកទី៨ កាលពីខែមករា ។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បាននិយាយនៅថ្ងៃសុក្រ ម្សិលមិញនេះថា លោក គីម ជុងអ៊ុន បានចូលរួមក្នុងសិក្ខាសាលាសម្រាប់ថ្ងៃទីពីរ នៅដំណើរសង្កត់ធ្ងន់ លើសារៈសំខាន់នៃការបង្កើន ទិន្នផលកសិកម្ម ។
យោងតាមកាសែត Rodong Sinmun មេដឹកនាំកូរ៉េខាងជើងបានថ្លែងប្រាប់ថា “គណៈកម្មការថ្នាក់ទីក្រុងនិងស្រុករបស់គណបក្ស ត្រូវតែបំពេញបេសកកម្មនិងតួនាទីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បីគណបក្សទាំងមូល និងគម្រោងរបស់រដ្ឋ អនុវត្តឲ្យបានល្អ ហើយការអភិវឌ្ឍសង្គមនិយមតាមបែបរបស់យើងទាំងស្រុង អាចនឹងធ្វើឲ្យមានភាពរីកចម្រើនឡើង”។
លោក គីម ជុងអ៊ុន ក៏បានរិះគន់អ្នកនយោបាយក្នុងតំបន់ ពីបទបោកប្រាស់ដែលចាក់ឫសយ៉ាងជ្រៅ នៅក្នុងវិស័យកសិកម្ម ហើយនេះជាការសំដៅដល់ការខុសទម្រង់ដើមនៃចំនួនផលិតកម្មនៅក្នុងកសិកម្ម។
ប្រែសម្រួល៖ប៉ាង កុង