អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះថា ទីភ្នាក់ងារសារព័ត៌មាន Ihlas រាយការណ៍នៅថ្ងៃពុធទី១០ ខែមីនានេះថា ប៉ូលិសតួកគី បានរឹបអូសវត្ថុបុរាណប្រវត្តិសាស្រ្តចំនួន ២៨៤ប្រភេទ នៅឯទីក្រុងអ៊ីស្តង់ប៊ុល ហើយបានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ។
គួរបញ្ជាក់ថា សកម្មភាពប្រឆាំងនឹងការរត់ពន្ធរបស់អង្គភាព ប្រឆាំងការរត់ពន្ធរបស់ក្រុង់អ៊ីស្តង់ប៊ុល បានឆ្មក់ចូលអាស័យដ្ឋានចំនួន៣ នៅក្នុងស្រុក Kadikoy ដែលស្ថិតនៅតំបន់អាស៊ី និងស្រុក Fatih នៅតំបន់អឺរ៉ុប ។
អង្គភាពបានកំណត់ទីតាំង និងជនសង្ស័យ បន្ទាប់ពីការតាមដាន បច្ចេកទេស និងសណ្ឋានដែលមានរយៈពេលប្រហែលមួយខែ ។
អ្នកដែលត្រូវបានគេកំណត់គោលដៅក្នុងប្រតិបត្តិការ ត្រូវបានគេចោទប្រកាន់ថា បានប្រមូលបំណែកបុរាណ ដើម្បីលក់វាទៅកាន់បរទេស ។
វត្ថុបុរាណដែលរឹបអូស បានតាមសេចក្តីរាយការណ៍ រួមមានវត្ថុធ្វើពីកែវចំនួន១៣ រូប, ប្រាក់១២៨ កេស, វត្ថុ១០០ ក្នុងទម្រង់ និងរូបផ្សេងៗ, ត្រា, ជើងចង្កៀង និងស្លាកអក្សរផ្ចង់ដែលជាកម្មសិទ្ធិរបស់យុគសម័យអូតូម៉ង់ និងសាត្រាស្លឹករឹតគម្ពីគូរ៉ាន មកម្ល៉េះ ។
សារព័ត៌មាន Ihlas បានឲ្យដឹងថា វត្ថុបុរាណដែលរឹបអូសបាននឹងត្រូវបញ្ជូនទៅសារមន្ទីរសិល្បៈតួកគី និងអ៊ីស្លាម និងសារមន្ទីរបុរាណវិទ្យាអ៊ីស្តង់ប៊ុល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា