បរទេស៖ នាវាចម្បាំងមកពីប្រទេសអង់គ្លេស លីទុយអានី អេស្តនី និងឡាតវី ជាមួយនឹងកងកម្លាំងទ័ពអាកាសរបស់ប្រទេសស៊ុយអែត បានចូលរួមកម្លាំងគ្នា សម្រាប់សមយុទ្ធមួយ នៅសមុទ្របាល់ទិកខាងត្បូង នៅក្នុងសប្ដាហ៍នេះ។
វាគឺជាប្រតិបត្តិការដ៏ធំលើកទីមួយ របស់កកងកម្លាំងបេសនកម្មចម្រុះ គឺភាពជាដៃគូនៃប្រទេសអឺរ៉ុបភាគខាងជើងចំនួន៩ គឺប្រទេសដាណឺម៉ាក ហ្វាំងឡង់ អេស្តនី ឡាតវី លីទុយអានី ហូឡង់ ស៊ុយអែត ន័រវេស រួមទាំងប្រទេសអង់គ្លេស ដែលបានរៀបចំបង្កើតឡើង នៅក្នុងឆ្នាំ២០១៤ សម្រាប់បេសកកម្មមានគោលបំណងពិសេស រួមទាំងគោលបំណងប្រយុទ្ធនិងសំណើជំនួញមនុស្សធម៌។
សមយុទ្ធនេះនឹងចប់នៅថ្ងៃអាទិត្យ និងបង្ហាញពីសន្តិសុខដែនសមុទ្រ ជាពិសេសនោះ គឺកិច្ចការពារផ្លូវទឹក និងនាវាដឹកជញ្ជូន ដោយទប់ស្កាត់ការវាយប្រហារតាមអាកាស ការវាយប្រហារពីនាវាមុជទឹកនិងនាវា ក៏ដូចជាប្រតិបត្តិការប្រឆំាងគ្រាប់មីន និងការហ្វឹកហាត់បាញ់នៅលើផ្ទៃសមុទ្ររបស់ទ័ពជើងទឹក។
តាមសេចក្តីរាយការណ៍ នាវចម្បាំង HMS Lancaster និង HMS Westminster ព្រមទាំងនាវាដឹកប្រេង RFA Tiderace និងឧទ្ធម្ភាគចក្ររបស់អង់គ្លេស បានចូលរួមក្នុងសមយុទ្ធនោះ៕
ប្រែសម្រួល៖ប៉ាង កុង