កីឡា

AC Milan ស៊ុត Man UTD បាន១គ្រាប់ តាមស្មើមកវិញនៅចុងម៉ោង

នៅក្នុងទឹកដី Old Trafford ប៉ុន្តែបិសាចក្រហម Man UTD ប្រកួតយប់មិញនេះគេអាច គ្រប់គ្រងបាល់បាន់តែ ៥០ភាគរយប៉ុណ្ណោះ ខណៈដែលខ្សែប្រយុទ្ធស៊ុតចេញបានតែ ៣ដងនិងចំគោលដៅតែ ២ដងប៉ុណ្ណោះដោយឡែកក្រុមភ្ញៀវ AC Milan វិញស៊ុតបានដល់ទៅ៥ដង និងចំគោលដៅទាំង ៥ដង ប៉ុន្តែមិនអាចធ្វើអ្វីគ្នាបាន រហូតដល់ដើមតង់ទី១។

នៅនាទីទី៥០កីឡាករ Fernandes ជាអ្នកបញ្ជូនបាល់ឲ្យ Diallo ស៊ុតបាន ១គ្រាប់ដំបូងនាំមុខ AC Milan ហើយបន្តការប្រកួតរហូតដល់នាទីទី៩០ បូក២ទៅហើយទើបកីឡាករ S.Kjar អាចស៊ុតបានតែមពីក្រោយ ១គ្រាប់មកវិញ មុនបញ្ចប់ការប្រកួតលទ្ធផល១គ្រាប់ស្មើ។

លទ្ធផលនេះនឹងក្លាយ ទៅជាឧិកាសសម្រាប់ AC Milan ក្នុងនាមជាម្ចាស់ផ្ទះនៅជើងទី២ នៃការប្រកួត១៦ក្រុមចុងក្រោយ Champion League នៅទឺកដីរបស់ខ្លួន San Siro នៅសប្តាហ៍ក្រោយដែលរំពឹងទុកដែរថា ខ្សែប្រយុទ្ធជើងចាស់ Zlatan Ibrahimovic ក៏នឹងអាចមានវត្តមានប្រកួតនេះវិញផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

Most Popular

To Top