ព័ត៌មានអន្តរជាតិ

ផែនការកំពុង តែប្រព្រឹត្តទៅសម្រាប់ សមយុទ្ធទ័ពជើងទឹក សហរដ្ឋអាមេរិក និងអាមេរិកខាងត្បូង

បរទេស ៖ ទីបញ្ជាការភាគខាងត្បូងនៃកងកម្លាំងជើងទឹក សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ផែនការសម្រាប់ សមយុទ្ធទ័ពជើងទឹក UNITAS លើកទី៦២ ដេលចូលរួមដោយទ័ពជើងទឹក សហរដ្ឋអាមេរិកនិងអាមេរិកខាងត្បូង កំពុងតែប្រព្រឹត្តទៅ ។

យោងតាមកងទ័ពជើងទឹក បានឲ្យដឹងថា កងនាវាលេខ៤សហរដ្ឋអាមេរិក និងទ័ពជើងទឹកប៉េរូ បានសហការគ្នា រៀបចំសន្និសីទ ផែនការជាក់លាក់ នៅក្នុងសប្ដាហ៍នេះ សម្រាប់ព្រឹត្តិការណ៍នោះ ដែលគ្រោងធ្វើឡើង នៅក្នុងខែកញ្ញា ក្បែរតំបន់ាឆ្នេរ របស់ប្រទេសប៉េរូ ។

ទីភ្នាក់ងារចែករំលែកព័ត៌មាន បណ្ដាញទទួលបានរបស់ដៃគូទាំងអស់ របស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សមយុទ្ធ UNITAS នោះ គឺជាសមយុទ្ធពហុភាគីប្រចាំឆ្នាំ ប្រព្រឹត្តទៅរយៈពេលវែងបំផុត របស់កងទ័ពជើងទឹក កសាងចំណងមិត្តភាព ជាមួយទ័ពជើងទឹក ប្រទេសជាដៃគូ តាំងពីឆ្នាំ១៩៦០មក” ។

គួរបញ្ជាក់ថា សមយុទ្ធក្នុងឆ្នាំ២០២១នេះ នឹងមានដំណាក់ កាលនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយមានភាគីចូលរួម ធ្វើប្រតិបត្តិការនៅសមុទ្រ ដំណាក់កាលនាវា វាយប្រហារទាំងក្នុងទឹកនិងលើគោរ ចូលរួមដោយនាវាចម្បាំង និងដំណាក់កាលតំបន់អាម៉ាហ្ស៊ូន នៅមូលដ្ឋានទ័ពជើងទឹក Iquitos របស់ប្រទេសប៉េរូ ស្ថិតនៅដងទន្លេអាម៉ាហ្ស៊ូន ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top