ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំង ជំរុញឲ្យអាមេរិក បញ្ឈប់ការ ធ្វើសមយុទ្ធជើងទឹក និងអាកាស ជាអរិយភាព ប្រឆាំងចិន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការធ្វើសមយុទ្ធយោធាជើងទឹក និងទ័ពអាកាសជាអរិភាព ប្រឆាំងនឹងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យ ក្រសួងការពារជាតិ របស់ប្រទេសចិន បានធ្វើការកត់សម្គាល់ ក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេត របស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងកិច្ចប្រជុំតាមវីដេអូ ដែលធ្វើឡើងដោយយោធាចិន និងអាមេរិក នាពេលថ្មីៗនេះ ក្រោមយន្តការនៃកិច្ចព្រមព្រៀងពិគ្រោះយោបល់ យោធាដែនសមុទ្ររបស់ពួកគេ។

លោក Tan បានលើកឡើងថា ក្នុងការរក្សាសុវត្ថិភាពយោធា ផ្លូវអាកាស និងដែនសមុទ្ររបស់ចិន និងសហរដ្ឋអាមេរិក គឺជាដំណោះស្រាយជាមូលដ្ឋានបំផុត គឺភាគីអាមេរិក ដកខ្លួនចេញពីការធ្វើសមយុទ្ធជាអរិភាព។

 កងទ័ពជើងទឹក និងទ័ពអាកាសអាមេរិក ធ្វើប្រតិបត្តិការឈ្លបយកការណ៍ អង្កេត និងសមយុទ្ធដែលមានគោលដៅខ្ពស់ និងហ្វឹកហ្វឺន សម្រាប់រយៈពេលដ៏យូរ នៅជិតប្រទេសចិន ហើយជាញឹកញាប់ធ្វើសមយុទ្ធរំលោភបំពាន និងបង្កហេតុ។ លោកបានបញ្ជាក់ទៀតថា នេះ​ជា​ដើមចម​ នៃ​បញ្ហា​សុវត្ថិភាព​ផ្លូវអាកាស និង​ដែនសមុទ្រ​យោធា​រវាង​ចិន និង​អាមេរិក៕ ដោយ ឈូក បូរ៉ា

Most Popular

To Top