ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ប្តេជ្ញានាំតួកគីក្លាយជាប្រទេសសេដ្ឋកិច្ចខ្លាំងបំផុត១០ ត្រឹមឆ្នាំ២០២៣

បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើសេចក្តីថ្លែងការណ៍
មួយបកស្រាយអំពីផែនការមេរបស់រដ្ឋាភិបាលរបស់ខ្លួននៅក្នុងឆ្នាំ២០២៣ ដែលក្នុងនោះមានទាំងការនាំយកតួកគីក្លាយជាប្រទេស សេដ្ឋកិច្ចធំបំផុតទាំង១០លើលោកផងដែរ។

នៅក្នុងសារមួយដែលលោកថ្លែងដើម្បីអបអរសាទរក្នុងពិធីបុណ្យឆ្លងឆ្នាំ សកលមេដឹកនាំតួកគីរូបនេះបានបង្ហាញអំពីសុទិដ្ឋិនិយមយ៉ាង ខ្លាំងទៅលើកិច្ចការងាររបស់រដ្ឋាភិបាលជាពិសេសទៅលើ កិច្ចការងារនយោបាយសេដ្ឋកិច្ចនិងសង្គម។

នៅចំពោះមុខផែនការដ៏ធំមួយនេះលោក Erdogan បានបញ្ជាក់ថាតួកគីនឹងបង្កើតប្រវត្តិសាស្ត្រសេដ្ឋកិច្ចតាមរយៈការពង្រឹងទៅលើវិស័យ វិនិយោគការបង្កើនចំនួនការងារការបង្កើនចំនួនផលិត កម្មនិងការនាំចេញរបស់ប្រទេសផងដែរ។

គួរឲ្យដឹងដែរថាសម្រាប់ឆ្នាំ២០២១ នេះតួកគីបានទទួលកំណើនសេដ្ឋកិច្ចដ៏គួរឲ្យកត់សំគាល់ប្រមាណជា៩ភាគរយហើយរំពឹងទុកថានឹងមានចំនួនកើនឡើង ខ្លាំងបន្ថែមទៀតនៅក្នុងឆ្នាំ២០២២៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top