ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye ត្រូវបានដោះលែងឲ្យមានសេរីភាព

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ថា លោកស្រី Park Geun-hye អតីតប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានដោះលែងកាលពីថ្ងៃសុក្រ ក្រោមការលើកលែងទោសពិសេស ដែលផ្តល់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច លោក Moon Jae-in ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ។

លោកស្រី Park ដែលត្រូវបានជាប់ពន្ធនាគាររយៈពេល៥៧ខែពីបទពុករលួយត្រូវបានគេរាយការណ៍ថា បានទទួលវិញ្ញាបនបត្រលើកលែងទោសនៅមន្ទីរពេទ្យក្នុងទីក្រុងសេអ៊ូលជាកន្លែងដែលលោកស្រីត្រូវបានព្យាបាលអស់រយៈពេលជាងមួយខែដោយសារតែការឈឺចាប់ស្មា និងចង្កេះរ៉ាំរ៉ៃរបស់របស់គាត់ ។
ស្ត្រីដែលមានវ័យ៦៩ឆ្នាំ បន្ទាប់ពីបានទទួលការវះកាត់ស្មានៅឆ្នាំ២០១៩ត្រូវបានគេចោទប្រកាន់ថា គ្រោងនឹងទទួលការព្យាបាលនៅមន្ទីរពេទ្យរហូតដល់ថ្ងៃទី២ ខែកុម្ភៈឆ្នាំនេះ ។

កាលពីមួយសប្តាហ៍មុននេះ ក្រសួងយុត្តិធម៌បានប្រកាសថា លោកស្រី Park ត្រូវបានបញ្ចូលក្នុងបញ្ជីនៃការលើកលែងទោសពិសេសរបស់លោក Moon សម្រាប់ឆ្នាំថ្មី ។

គួរបញ្ជាក់ថា លោកស្រី Park ត្រូវបានកាត់ទោសឱ្យជាប់ពន្ធ២២ឆ្នាំរួមបញ្ចូលគ្នា ហើយបានអនុវត្តការកាត់ទោសចាប់តាំងពីឆ្នាំ២០១៧ បន្ទាប់ពីត្រូវបានចោទប្រកាន់ និងដកចេញពីតំណែងជុំវិញការចោទប្រកាន់ពីបទពុករលួយ ។

យោងតាមភូមិគ្រឹះរបស់ប្រធានាធិបតី Blue House សុខភាពកាន់តែយ៉ាប់យ៉ឺនរបស់លោកស្រី Park ត្រូវបានចាត់ទុកថា ធ្វើការសម្រេចចិត្តលើកលែងទោស ។

លោកស្រី Park នឹងត្រូវបានការពារដោយសេវាសន្តិសុខប្រធានាធិបតី ប៉ុន្តែលោកស្រីនឹងមិនទទួលរងនូវឯកសិទ្ធិផ្សេងទៀតក្នុងនាមជាអតីតប្រធានាធិបតី រួមទាំងការផ្តល់ប្រាក់សោធនពិសេស និងលេខាផ្ទាល់ខ្លួនសម្រាប់ការផ្តន្ទាទោសរបស់គាត់ ឡើយ ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top