សេអ៊ូល ៖ ក្រសួងការពារជាតិបានឲ្យដឹង នៅថ្ងៃចន្ទនេះថា កូរ៉េខាងត្បូង នឹងស្វែងរកការពង្រីក កិច្ច សហប្រតិបត្តិការ សន្តិសុខ ជាមួយប្រទេសជប៉ុនបន្ទាប់ពីដំណើរ ទស្សនកិច្ចថ្មីមួយ របស់សហរដ្ឋអាមេរិក ទាំងរដ្ឋមន្រ្តី ការបរទេស និងការពារជាតិ ទៅកាន់សម្ព័ន្ធមិត្តអាស៊ី ទាំងពីររបស់ខ្លួន ដោយសង្កត់ធ្ងន់ លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ ត្រីភាគីក្នុងចំណោមប្រទេសទាំង៣។
កិច្ចសហប្រតិបត្តិការ ៣ផ្លូវគឺជាធាតុ នៃរបៀបវារៈសំខាន់ នៃដំណើរទស្សនកិច្ចអាស៊ី នៅសប្តាហ៍មុនដោយរដ្ឋមន្រ្តី ការបរទេស អាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin ក្នុងអំឡុងពេល ដែលអ្នកទាំងពីរ បានសន្យា ថា នឹងបន្តលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកឆ្ពោះទៅមុខ ដើម្បីលើកកម្ពស់សន្តិភាព សន្តិសុខ និងវិបុលភាព។
រដ្ឋមន្ត្រីការពារជាតិលលក Suh Wook ក៏បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយទូរទស្សន៍ Bloomberg ថា ប្រទេសកូរ៉េខាងត្បូង នឹងបន្តធ្វើកិច្ចចរចា យោធាជាមួយជប៉ុន និងបន្តកិច្ចសហប្រតិបត្តិការ នាពេលអនាគត ដោយភ្ជាប់ទំនាក់ទំនង សន្តិសុខរបស់ខ្លួន ជាមួយតូក្យូថា ជា“ ទ្រព្យសម្បត្តិដ៏មានតម្លៃ” ។
អ្នកនាំពាក្យក្រសួងលោក Boo Seung-chan បានឲ្យដឹង នៅក្នុងសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃមួយថា រដ្ឋមន្ត្រីបានយល់ ស្របលើសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការ សន្តិសុខរវាងកូរ៉េខាងត្បូង និងជប៉ុន “យើងនឹងជំរុញឱ្យមានការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្សេងៗគ្នានិងគ្នា”។
ទំនាក់ទំនងរវាងប្រទេស ជិតខាងទាំងពីរ បានធ្លាក់ចុះដល់បាតទន្លេទាបបំផុតមួយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារបញ្ហាប្រវត្ដិសាស្ដ្រ និងការទូតបានរាលដាល ដល់ពិភពសន្តិសុខក្នុងតំបន់។
នៅឆ្នាំ ២០១៩ រដ្ឋាភិបាល ទីក្រុងសេអ៊ូល បានសម្រេចចិត្ត មិនបន្តកិច្ចព្រមព្រៀង សន្តិសុខ ព័ត៌មានទូទៅ នៃកិច្ចព្រមព្រៀង ព័ត៌មានយោធា (GSOMIA) ដែលជាកតិកាសញ្ញាចែក រំលែកព័ត៌មាន យោធា ទ្វេភាគីជាមួយប្រទេសជប៉ុន ដើម្បីប្រឆាំងនឹងការ ទប់ស្កាត់ការ នាំចេញរបស់ខ្លួន ទោះបីជាខ្លួនបានផ្អាកការ សម្រេចចិត្តនៅនាទីចុងក្រោយ ក៏ដោយពេលមានសម្ពាធ របស់សហរដ្ឋអាមេរិកប្រឆាំង នឹងការបញ្ចប់របស់ខ្លួន៕