ព័ត៌មានអន្តរជាតិ

BioNTech ជឿជាក់ថា នឹងអាចចាក់វ៉ាក់សាំង ជូនពលរដ្ឋអាល្លឺម៉ង់ ភាគច្រើនត្រឹមចុងរដូវក្តៅនេះ

បរទេស ៖ ស្ថាបនិករបស់វ៉ាក់សាំង BioNTech ដែលត្រូវបានគេស្គាល់ថា គឺជាវ៉ាក់សាំងដំបូងគេបំផុត លើលោកត្រូវបានគេទទួលស្គាល់ឲ្យមានការប្រើប្រាស់ជាផ្លូវការនោះ បានបញ្ជាក់ពីភាពសុទិដ្ឋិនិយម របស់ខ្លួនថាស្ថានភាពវាយលុយក របស់កូវីដនឹងត្រឡប់មកស្ថិតនៅ
ក្រោមការគ្រប់គ្រងវិញ នៅក្នុងបណ្តាប្រទេសជាច្រើនក្នុងតំបន់អ៊ឺរ៉ុប នៅក្នុងរដូវក្តៅខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តីគណកម្មាការ នៃសហភាពអ៊ឺរ៉ុបកំពុងប្រឈមមុខ នឹងការរិះគន់ជុំវិញការចាប់ផ្តើមចាក់ថ្នាំ បង្ការយឺតរបស់ពួកគេដោយសារតែការបង្អាក់ការផ្គត់ផ្គង់ ដែលធ្វើឱ្យប្លុកនេះស្ថិតនៅឆ្ងាយ ពីបណ្តាប្រទេសមួយចំនួនដូចជា អ៊ីស្រាអែល អង់គ្លេស និងសហរដ្ឋអាមេរិក
ជាដើមក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ។

ប៉ុន្តែយោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះ បានសរសេរថាស្ថាបនិក BioNTech លោក Ugur Sahin បានបង្ហាញ
អំពីជំនឿចិត្តថាបញ្ហានានា នឹងត្រូវបានដោះស្រាយ ឲ្យបានប្រសើរឡើង ហើយពលរដ្ឋអាល្លឺម៉ង់ ដល់ទៅ៧០ភាគរយ នឹងអាចទទួលបានវ៉ាក់សាំងការពារ
កូវីដនៅត្រឹមចុងខែកញ្ញា ខាងមុខនេះជាមិនខាន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top