ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដី កម្រិត៧,២រ៉ិចទ័រ វាយប្រហារខេត្ត មីយ៉ាជី ប្រទេសជប៉ុន

តូក្យូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA) បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយ កម្រិត៧,២រ៉ិចទ័រ បានកើតឡើងនៅខេត្ត មីយ៉ាជី (Miyagi) របស់ប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ។

ការរញ្ជួយបានកើតឡើង នៅវេលាម៉ោង៦និង០៩នាទីល្ងាច ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៩និង០៩នាទីម៉ោងសកល ដែលចំណុចកណ្តាល នៃគ្រោះរញ្ជួយដីមានចម្ងាយ ២០គីឡូម៉ែត្រនៃឧបទ្វីប Ojika នៅខេត្ត Miyagi និងមានជម្រៅ៦០គីឡូម៉ែត្រ ។

គ្រោះរញ្ជួយដីដែលបានកត់ត្រា កម្រិតចាប់ពី៥រ៉ិចទ័រឡើង ដែលកើតឡើង នៅតំបន់ខ្លះនៃខេត្ត Miyagi ដែលជារង្វាស់ ដែលកំណត់ដោយខ្នាតរញ្ជួយដី របស់ជប៉ុន ដែលកម្រិតខ្ពស់គឺ៧រ៉ិចទ័រ ។

ទីប្រឹក្សាអំពីរលកយក្សស៊ូណាមិ បានប្រកាសពីដំបូង សម្រាប់ខេត្ត Miyagi ជាមួយគ្នានេះដែរ រដ្ឋាភិបាល បានព្រមានអំពីរលកយក្សស៊ូណា ដែលនឹងកើតឡើងកម្ពស់១ម៉ែត្រ អាចកើតឡើងនៅតំបន់ខ្លះ នៃខេត្តឆ្នេរសមុទ្រមួយនេះ ។នៅវេលាម៉ោងប្រមាណ៧និង៣០នាទីល្ងាច ។ ទីភ្នាក់ងារ JMA បានដកសេចក្តីព្រមាអំពីរលកយក្សស៊ូណាមិ វិញ ។

ទីភ្នាក់ងារបានឲ្យដឹងថា អាចមានការប្រែប្រួលខ្លះៗនូវកម្រិតទឹកដែលជោរ ប៉ុន្តែ មិនមានបញ្ហាដែលបង្កការខូចខាតដោយរលកយក្សស៊ូណាមិ នោះទេ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top