ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល ទទួលបានជោគជ័យ ទាំងស្រុង ក្នុងការធ្វើតេស្តមីស៊ីលការពារ ដែនអាកាស បាញ់បានចម្ងាយ ឆ្ងាយ១៥០គីឡូម៉ែត្រ

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព់័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ថា ក្រុមហ៊ុនឧស្សាហកម្ម អវកាស របស់អ៊ីស្រាអ៊ែល( IAI) គ្រប់គ្រងដោយរដ្ឋាភិបាល អ៊ីស្រាអ៊ែល បានប្រកាសនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនបានទទួល ជោគជ័យទាំងស្រុង ហើយទៅលើការធ្វើតេស្ត មីស៊ីល ការពារដែនអាកាសថ្មីមួយ ដែលបាញ់បានចម្ថាយវែង ។

ការវិនិច្ឆ័យទៅលើការបាញគ្រាប់ពិត ដែលធ្វើតេស្តអំពីសមត្ថភាពប្រឆាំង នឹងមីស៊ីលផ្លោង នៅក្នុងពេលមានការគំរាម កំហែងណាមួយ និងកើតឡើងនៅកន្លែងមួយចំនួន ។ ក្នុងនោះបូករួមទាំង ការដាក់គោលដៅ ទៅលើគ្រាប់ជាការប៉ុនប៉ង់់ បាញ់ផ្លោង ។

គ្រាប់មីស៊ីល ER បានផលិតដោយ IAI ដែលសមត្ថភាពរួមគ្នា ក្នុងការស្ទាក់ចាប់ ការគំរាមកំហែង ដោយការពារដែនអាកាស បាញ់បានចម្ងាយ១៥០គីឡូម៉ែត្រ និងគោលដៅគ្រាប់ផ្លោង ដែលជាផ្នែកមួយនៃគ្រួសារឧបករណ៍ ស្ទាក់ចាប់ប្រភេទ ចម្ងាយផ្សេងៗគ្នា ឈ្មោះថា Barak ។

ការបង្កើ់នសមត្ថភាព ក្នុងការបាញ់ក្នុងរយៈចម្ងាយឆ្ងាយ ត្រូវបានបង្កើតឡើង ដែលអាចទទួលយបាន ដោយការវិនិច្ឆ័យ់ៅលើឧបករណ៍ស្ទាក់ចាប់ និងប្រព័ន្ធរ៉់ាដាចម្រុះ ដែលអាចចាប់បានក្នុងរយៈចម្ងាយ១៥០គីឡូម៉ែត្រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top