ព័ត៌មានអន្តរជាតិ

ឈីលី ប្រកាសប្រើប្រាស់ រថភ្លើងផលិត ពីប្រទេសចិន ចំនួន១៥គ្រឿង ដើម្បីកែលំអសេវាកម្ម ផ្លូវដែករបស់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា រដ្ឋាភិបាល នៃប្រទេសឈីលី បានប្រកាសក្នុង ការប្រើប្រាស់នូវរថភ្លើងដែលផលិតនៅក្នុងប្រទេសចិន ចំនួន១៥គ្រឿង ជាផ្លុវការហើយបានហៅវាថា គឺជាការសម្រេចចិត្ត ក្នុងទស្សនៈដ៏វែងឆ្ងាយ មួយដើម្បីអាចធ្វើ
ឲ្យបានតាមផែនការ ពង្រឹងវិស័យធ្វើដំណើរ តាមផ្លូវដែករបស់ខ្លួនឡើងវិញ ។

រថភ្លើងដែលត្រូវផលិតឡើង ជាពិសេសទាំងនោះ ត្រូវបានគេជាផែនការ វិនិយោគដែលមានទឹកប្រាក់ ប្រមាណជា៨៧លានដុល្លារ ហើយជឿជាក់ថា វានឹងអាចផ្តល់អត្ថប្រយោជន៍ ទៅដល់ពលរដ្ឋរបស់ឈីលី រហូតទៅដល់១,២លាននាក់ នេះបើយោងតាមការបញ្ជាក់ របស់លោករដ្ឋមន្ត្រីក្រសួងទទួល បន្ទុកកិច្ចការងារទូរគមនាគមន៍ Gloria Hutt។

លោកបន្តទៀតថា រថភ្លើងនឹងត្រូវ យកទៅប្រើប្រាស់ នៅក្នុងតំបន់ដូចជា Biotren, Corto Laja និង Victoria-Temuco ស្ថិតនៅភាគខាងត្បូង នៃរដ្ឋ Biobio និង La Araucania ដោយវាមានសមត្ថភាពល្បឿនលឿន ជាងទ្វេដងរថភ្លើង បច្ចុប្បន្ននិងស្តង់ដា
ខ្ពស់ងាយស្រួលក្នុងការធ្វើដំណើរ ។

តាមផែនការ របស់ឈីលីនៅត្រឹមឆ្នាំ២០២៧ខ្លួន នឹងធ្វើការបង្កើនចំនួនរថភ្លើងដឹកទំនិញ បន្ថែមគុណនឹង២ផងដែរ ឬអាចផ្ទុកទំនិញសរុបស្មើ នឹង២១លានតោន និងមនុស្ស១៥០លាននាក់ក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top