ព័ត៌មានអន្តរជាតិ

កងកម្លាំង ប្រដាប់អាវុធ អង់គ្លេស គ្រោងពង្រីកវត្តមាន និងការចូលរួម

បរទេស ៖ រដ្ឋាភិបាល របស់ប្រទេសអង់គ្លេស នៅពេលថ្មីៗនេះ បានធ្វើការប្រកាស នូវផែនការនានា ដើម្បីពង្រីកវត្តមាន និងការចូលរួម របស់យោធាខ្លួន នៅទូទំាងពិភពលោក នេះបើតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារ សារព័ត៌មាន UPI ។

សេចក្តីប្រកាសព័ត៌មាន រដ្ឋាភិបាលមួយបាននិយាយថា យោធានឹងមាននាវា នាវាមុជទឹក ទាហាននិងកងកម្លាំង បញ្ជាការរដ្ឋានអនាគតកាន់តែច្រើន ទាំងនៅដែនសមុទ្រ និងលើគោក ហើយនឹងបង្កើន កងវរសេនាធំ ដែលមានសមត្ថភាព អាចធ្វើប្រតិបត្តិការ ក្នុងបរិយាកាស មានហានិភ័យខ្ពស់ និងអាចដាក់ពង្រាយបានយ៉ាងលឿនរហ័ស នៅទូទាំងពិភពលោក ។

នៅដើមសប្ដាហួនេះ រដ្ឋាភិបាលអង់គ្លេស បានចេញផែនការ ចំណាយប្រាក់២៧៤,៧៧លានដុល្លារ បង្កើតកងកម្លាំង បញ្ជាការអនាគត ដែលជាកងកម្លាំងកុម្ម៉ង់ដូ ដែលត្រូវដាក់ពង្រាយជាបន្តបន្ទាប់ ធ្វើប្រតិបត្តិការសន្តិសុខ ដែនសមុទ្រពិសេស ។

គួរបញ្ជាក់ថា ការប្រកាសនេះ គឺត្រូវបានធ្វើឡើងក្រោយមាន សេចក្តីរាយការណ៍មួយនៅសប្ដាហ៍នេះ និយាយយ៉ាងលម្អិតស្តីពីផែនការ កាត់កងទ័ពជើងគោកអង់គ្លេស ពីចំនួនបច្ចុប្បន្ន ៧៦.៥០០នាក់ ឲ្យនៅចំនួន៧២.៥០០នាក់៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top