ព័ត៌មានអន្តរជាតិ

ទំាងព្រឹកហ្មង! កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង បាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណ ចំនួន០២គ្រាប់ផ្លោង ចូលសមុទ្រខាងកើត

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ថា នាយសេនាធិការចម្រុះកូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល០២ គ្រាប់ដែលមិនស្គាល់ អត្តសញ្ញាណចូលទៅក្នុង សមុទ្រខាងកើត ។

គ្រាប់មីស៊ីលទាំងនោះត្រូវ បានបាញ់ចេញដោយចូល ទៅក្នុងដែនទឹកភាគខាងកើត ពីខេត្តហាំងហ្គុង ស្ថិតនៅខាងត្បូងកូរ៉េខាងជើង នៅពេលព្រឹក ។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា គ្រាប់មីស៊ីលត្រូវបានគេប៉ាន់ស្មានថា ជាមីស៊ីលផ្លោង ។

ខាង JCS បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរស៊ើបការណ៍ សម្ងាត់របស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងធ្វើការវិភាគលម្អិត បន្ថែមទៀតស្តីពីគ្រាប់មីស៊ីល ទាំងនោះ ។

JCS បានកត់សម្គាល់ថា យោធាកូរ៉េខាងត្បូង ពង្រឹងការឃ្លាំមើល និងកំពុងរក្សាជំហរត្រៀមខ្លួន ជាស្រេចក្នុងកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយ សហរដ្ឋអាមេរិក ។

ប្រសិនបើមានការបញ្ជាក់រឿងនេះ នឹងក្លាយជាការបាញ់មីស៊ីលផ្លោងលើកដំបូង របស់កូរ៉េខាងជើងក្នុងរយៈពេល ប្រហែលមួយឆ្នាំមួយនេះ ៕

Most Popular

To Top