ព័ត៌មានអន្តរជាតិ

ដំណឹងអាក្រក់ សម្រាប់អ្នកមានជំងឺគ្រុន ៖ ការផ្លាស់ប្តូរអាកាសធាតុ អាចធ្វើឲ្យអាឡែរហ្ស៊ីស្បែក កាន់តែធ្ងន់ធ្ងរ ឡើងដល់៦០%

អង់គ្លេល ៖ មនុស្សដែលមានជំងឺគ្រុនក្តៅ អាចស្ថិតនៅក្នុងពេលវេលា ដ៏អាក្រក់មួយ នាពេលអនាគត ព្រោះការសិក្សាថ្មីមួយ បានបង្ហាញថា ការផ្លាស់ប្តូរអាកាសធាតុ អាចធ្វើឲ្យអាឡែរហ្សីស្បែកកាន់ តែអាក្រក់ដល់ ៦០ ភាគរយនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកវិទ្យាសាស្ត្រមក ពីសាកលវិទ្យាល័យ Worcester បានបង្កើតគំរូស្ថិតិថ្មី ដើម្បីព្យាករណ៍ពីការផ្លាស់ប្តូរភាពធ្ងន់ធ្ងរ នៃលម្អងនៅពេលសីតុណ្ហភាពខ្យល់ និងភ្លៀងធ្លាក់។ ផ្អែកលើការវាយតម្លៃរយៈពេលវែង ដែលក្រឡេកមើល ការផ្លាស់ប្តូរពីមួយឆ្នាំទៅមួយឆ្នាំនៃកំហាប់លម្អង ពួកគេបានរកឃើញថា ការប្រែប្រួលអាកាសធាតុ នឹងមានផលប៉ះពាល់ គួរឲ្យកត់សម្គាល់ ។

អ្នកស្រាវជ្រាវនាំមុខលោក Alexander Kurganskiy មានប្រសាសន៍ថា ការផ្លាស់ប្តូរអាកាសធាតុអាចបង្កើន ភាពធ្ងន់ធ្ងរនៃប្រតិកម្មអាឡែ ហ្ស៊ីស្បែកដល់ ៦០ភាគរយលើកម្រិតបច្ចុប្បន្ន ។ សង្ឃឹមថាដោយសារអាច ព្យាករណ៍ ពីហានិភ័យ និងស្វែងយល់ពីការផ្លាស់ប្តូរ អាចកើតមានមនុស្ស ដែលមានជំងឺរលាកទងសួត អាឡែរហ្ស៊ីអាចត្រៀមខ្លួន ដើម្បីកាត់បន្ថយការប៉ះពាល់ ។

ប្រជាជនអឺរ៉ុបរហូតដល់ទៅ ៤០ភាគរយ ទទួលរងនូវអាឡែរហ្ស៊ី ប៉ុន្តែបច្ចុប្បន្ននេះមិនមាន ការណែនាំច្បាស់លាស់អំពីវិធីល្អបំផុត ដើម្បីត្រៀមអាឡែហ្ស៊ីស្បែកនា ពេលខាងមុខ ។ រហូតមកដល់ការសិក្សាថ្មីនេះ គេនៅមិនទាន់ដឹងថា តើអាឡែរហ្ស៊ីធ្ងន់ធ្ងរអាចផ្លាស់ប្តូរយ៉ាងដូចម្តេច នៅពេលអាកាសធាតុនៅតែក្តៅដោយសារសកម្មភាពមនុស្ស ៕
ដោយ៖លី ភីលីព

Most Popular

To Top