ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងជើង កសាងផ្ទះល្វែង ចំនួន១ម៉ឺន

បរទេស ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ការកសាងផ្ទះល្វែងថ្មី ចំនួន១០.០០០ខ្នង កំពុងតែដំណើរការ នៅក្នុងរដ្ឋធានី របស់ប្រទេសកូរ៉េខាងជើង ហើយយោធាបានចូលរួមក្នុង កិច្ចប្រឹងប្រែងកសាងនោះ ។

កាសែតគណបក្ស ពលករកូរ៉េ Rodong Sinmun បានរាយការណ៍នៅថ្ងៃចន្ទថា ទីតាំងសាងសង់នោះ គឺជាទីតាំងពន្លឿនរបស់ទីក្រុងព្យុងយ៉ាងថ្មី ជាពាក្យដែលជាញឹកញាប់ ត្រូវបានគេប្រើប្រាស់ សំដៅដល់កម្លាំងពលកម្មរបស់រដ្ឋាភិបាលកូរ៉េខាងជើង និងជាការបោះជំហាន លឿន ក្នុងកិច្ចការងារដំណើរការ ដើម្បីសម្រេចគោលដៅសេដ្ឋកិច្ច។

ក្រៅពីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសកូរ៉េខាងជើងខាងលើកនេះ ក៏បាននិយាយផងដែរថា ការងារគ្រឹះនានា ដែលរួមបញ្ចូលទាំងការ បូកស៊ីម៉ង់ត៍ផងនោះ គឺត្រូវបានសម្រេចរួចរាល់ ក្នុងរយៈពេលដ៏ខ្លី ។

ទីបញ្ជាការសាងសង់របស់កូរ៉េខាងជើង បាននិយាយថា អង្គភាពនីមួយៗ កំពុងតែធ្វើការងារឥតឈប់ឈរ ដើម្បីធានាថា កាលវិភាគជាថ្ងៃ សប្ដាហ៍និងខែ កំពុងតែត្រូវបានអនុវត្តតាម៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top