ព័ត៌មានអន្តរជាតិ

អាមេរិកស្វាគមន៍ ចំពោះកិច្ចប្រជុំជាមួយ នឹងអ៊ីរ៉ង់ ដែលមានអ៊ឺរ៉ុប ជាអ្នកដឹកនាំ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិក បានចេញសេចក្តីប្រកាស ស្វាគមន៍ និងសាទរយ់ាងខ្លាំង ចំពោះកិច្ចប្រជុំ តាមអនឡាញ ដែលមានឈ្មោះថា JCPOA ដែលកំពុងប្រព្រឹត្ត ទៅនៅថ្ងៃសុក្រនេះ ដដែល។

អ្នកនាំពាក្យ របស់ក្រសួងការបទេស អាមេរិកលោក Ned Priceបានបញ្ជាក់ថា ពួកយើងពីតជាបានស្វាគមន៍ យ៉ាងខ្លាំង ចំពោះជំហ៊ានឆ្ពទៅមុខយ៉ាង វិជ្ជមានបែបនេះ ហើយអស់រយៈពេលជាច្រើនសប្តាហ៍ មកហើយដែលយើងបានត្រៀមខ្លួន រួចជាស្រេច ដើម្បីត្រឡប់មករកកិច្ចប្រជុំ ដែលអនុលោមទៅ តាមការប្តេជ្ញាចិត្តរបស់ JCPOA ដែលយើងក៏សង្ឃឹមថា អ៊ឺរ៉ង់ក៏ដូចគ្នានេះដែរ។

សហភាព អឺរ៉ុប ក៏ធ្លាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មុននេះបន្តិចផងដែរថា អ្នកតំណាងដែលមកពីប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ នឹង ជួបគ្នានៅថ្ងៃទី ២ ខែមេសានេះ ដើម្បីពិភាក្សា អំពីលទ្ធភាព នៃការវិលត្រឡប់ របស់សហរដ្ឋអាមេរិក ទៅកាន់JCPOA ដែលត្រូវបានគេស្គាល់ផងដែរថាជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយនឹងប្រទេសអ៊ីរ៉ង់នោះ។

សារព័ត៌មានរបស់អាមេរិកកាលពី ដើមសប្តាហ៍បានចេញផ្សាយថារដ្ឋាភិបាល របស់លោក Joe Biden គឺកំពុងបានត្រៀមសំណើរជាលើកទី៤ របស់ខ្លួនហើយទៅកាន់ រដ្ឋាភិបាល តេហរ៉ង់ ឲ្យបានឆាប់បំផុត នៅសប្តាហ៍នេះដើម្បីព្យាយាម ក្នុងការលប់បំបាត់នូវភាពជាប់គាំង ជាមួយនឹងនេះឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top