ក្លឹបយក្សអ៊ីតាលី Juventus ត្រូវបាន the Goal ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាក្លបឹយក្សអ៊ីតាលី Juventus ត្រូវបានគេដឹងថាកំពុងត្រៀមផែនការ ក្នុងការនាំយកកីឡាករ Moise Kean ត្រឡប់ពីក្លឹបអង់គ្លេស Everton ។
គួររំលឹកដែរថា Kean ត្រូវបានលក់ទៅឲ្យក្លឹប Everton កាលពីឆ្នាំ២០១៩ប៉ុន្តែមិនអាចធ្វើបានល្អឡើយនៅរដូវកាលដំបូងហើយ ក៏ត្រូវបានផ្ទេរទៅលេងជាមួយនឹងក្លឹប PSG ក្នុងលក្ខខណ្ឌខ្ចីជើងជំនួសវិញ។
មកដល់ទឹកដីបារាំង Kean ធ្វើបានល្អឥតខ្ចោះជាមួយនឹង PSG នៅរដូវកាលនេះហើយថែមទាំងអាចរកគ្រាប់បាល់ និងជួយមិត្តរួមក្លឹបរកគ្រាប់បាល់ បានជាច្រើនផងដែរហើយនេះគឺជាមូលហេតុដែលបានធ្វើឲ្យ Juventus បានសម្រេចចិត្តក្នុងការ ដាក់បញ្ចូលកីឡាករវ័យ២១ឆ្នាំរូបនេះ មកជាគោលដៅអទិភាពរបស់ខ្លួនវិញ នៅរដូវក្តៅខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី

