វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ថា ប៉ូលិសប្រចាំនៅក្រុង Wilmington បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា ពលរដ្ឋចំនួន០៣នាក់បានស្លាត់ និង០៤នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំឡុងពេលមានពិធីជប់លៀងមួយ ដែលរៀបចំនៅក្នុងផ្ទះមួយកន្លែងដែលមានអំពើបាញ់ប្រហារកើតឡើង នៅក្រុង Wilmington ស្ថិតនៅភាគនីរតីនៃរដ្ឋ North Carolina កាលពីព្រឹកថ្ងៃសៅរ៍ ។
ក្រុមជនរងគ្រោះ ដែលមានរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមិនដឹងអំពីស្ថានភាពយ៉ាងម៉េចនោះទេ ។
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ថា មិនមាននរណាម្នាក់ត្រូវបានគេឃុំឃាំងនៅមន្ទីរឃុំឃាំងរបស់ប៉ូលិសនោះទេ កាលពីព្រឹកថ្ងៃសៅរ៍នោះ និងយ៉ាងហោចណាស់បុរសម្នាក់ត្រូវបានគេសង្ស័យថា ជាអ្នកបាញ់ប្រហារ ដែលគេជឿជាក់ថា បានរត់គេចខ្លួន ។
លោក Ben David មេធាវីប្រចាំស្រុក បាននិយាយថា “ក្នុងនាមខ្ញុំជាសុភាចារបុរសម្នាក់ ដែលបានបម្រើការងារនេះអស់ជាង២ទសវត្សរ៍ នេះគឺជាបទឧក្រិដ្ឋមួយ យើងធ្លាប់ជួបប្រទះដែលបានកើតឡើងនៅក្នុងក្រុងកំពង់ផែ” ។
យោងតាមទូរទស្សន៍ CNN បានរាយការណ៍មកថា បណ្តាទីក្រុងធំៗរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ចំនួន៣៣ភាគរយ គឺមានអំពើមនុស្សឃាតកើតឡើងកាលពីឆ្នាំមុន ។ ដោយបានកត់សម្គាល់ឃើញថា បទឧក្រិដ្ឋនៅតែបន្តកើតមានឡើងឈានចូលត្រីមាសទី១នៃឆ្នាំនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា


