អាមេរិក ៖ របាយការណ៍បាននិយាយថា ការពន្យារដែលបណ្តាលមកពីការឆ្លងរាលដាល នៃជំងឺឆ្លងវីរុស COVID-19 នេះបានធ្វើឲ្យអង្គការ អវកាសណាសា ខាតបង់ជិតទឹកប្រាក់ ចំនួន ៣ ពាន់លានដុល្លារចាប់តាំងពីខែមីនាឆ្នាំមុន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។
យោងតាមរបាយការណ៍ សវនកម្មនៃការិយាល័យភ្នាក់ងារ ត្រួតពិនិត្យអវកាស (OIG)បាននិយាយថា ការបិទទីតាំង ដែលបណ្តាលមកពីមេរោគ COVID-19ដោយការធ្វើការពីចម្ងាយចាំបាច់ និងការរំខានដល់ខ្សែ សង្វាក់ផ្គត់ផ្គង់សម្ភារៈបានបង្កឲ្យមានការឈឺក្បាល យ៉ាងខ្លាំង សម្រាប់ អង្គការណាសា។
វាធ្វើតាមរបាយការណ៍មុនលើកម្មវិធី Artemis របស់អង្គការណាសា បានព្រមានផែនការ របស់ណាសាសម្រាប់ ការចុះចតស្ត្រីទីមួយ និងបុរស បន្ទាប់នៅលើភពព្រះច័ន្ទនៅឆ្នាំ ២០២៤ ទំនងជាមិនអាចសម្រេចបានឡើយ ។
មានការកើនឡើងខ្លះនៅក្នុង របាយការណ៍រួមទាំងអង្គការណាសា បានចុះចតយានអវកាស Perseverance របស់ខ្លួននៅលើភពព្រះអង្គារ។
វាក៏បានរកឃើញនូវផលប៉ះពាល់តិចតួចបំផុត ពីការឆ្លងរាលដាល នៃមេរោគ COVID-19 លើកម្មវិធីនាវិក ពាណិជ្ជកម្មរបស់អង្គការណាសា ដែលក្រុមហ៊ុនឯកជនដូចជា SpaceX ផ្តល់ឲ្យទីភ្នាក់ងារនូវសមត្ថភាព ក្នុងស្រុកក្នុងការបាញ់បង្ហោះអវកាស យានិកទៅអវកាស។


កាលពីខែឧសភាក្នុងអំឡុង រលកនៃការរាតត្បាតដំបូង អង្គការណាសា និងក្រុមហ៊ុន អវកាស SpaceX បានបាញ់បង្ហោះអវកាសយានិកដោយជោគជ័យពីដី អាមេរិកជាលើកដំបូង ក្នុងរយៈពេលជិតមួយទសវត្សរ៍។ ទោះបីជាជោគជ័យ ទាំងនេះ ក៏ដោយ ក៏មានគម្រោងសំខាន់ៗ មួយចំនួនទទួលបាន ផលប៉ះពាល់តិចតួច ពីរោគរាតត្បាតរួមទាំងការធ្វើតេស្តិ៍ផ្កាយព្រះគ្រោះទ្វេរ ដងរបស់ណាសា និងតេលេស្កុបអវកាស (JWST) ថ្មីរបស់អង្គការណាសា៕ ដោយ៖លី ភីលីព
