ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ស្វែងរកប្រាក់ជំនួយ 1 ពាន់លានដុល្លារ ដើម្បីការពារការបាត់បង់ព្រៃឈើ នៅតំបន់អាម៉ាហ្សូន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ CNA នៅព្រឹកថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសប្រេស៊ីល កំពុងស្វែងរកប្រាកជំនួយសរុបប្រមាណ ជា១ពាន់លានដុល្លារ ពីបណ្តាប្រទេសមួយចំនួន ដូចជាអាមេរិក ជាដើម ដើម្បីយកទៅជួយកិច្ចការងារប្រយុទ្ធប្រឆាំង ទៅនឹងការបាត់បង់ព្រៃឈើ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូន របស់ខ្លួន ។

តាមការសំភាសជាមួយ នឹងក្រុមអ្នកកាសែត O Estado Sao Paulo លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន Ricardo Sallesបាននិយាយថាផែនការ របស់ប្រេស៊ីលសម្រាប់ប្រាក់ជំនួយ១ពាន់លានដុល្លារ ដែលខ្លួនចង់បាននោះនឹង ប្រើប្រាស់សម្រាប់
រយៈពេល១២ខែនិងធ្វើយ៉ាងណា ឲ្យការបាត់បង់ព្រៃឈើ ក្នុងតំបន់អាម៉ាហ្សូនថយចុះ ប្រមាណពី៣០ទៅ៤០ភាគរយ។

កន្លងមកប្រេស៊ីលត្រូវបានទទួលរង ការរិះគន់ខ្លាំងមែនទែន ចំពោះភាពបរាជ័យរបស់ខ្លួន ក្នុងការរារាំងនូវសកម្មភាព កាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃ អាម៉ាហ្សូន ហើយក្នុងនោះប្រធានាធិបតីលោក Jair Bolsonaro ធ្លាប់ទាំងបញ្ជាក់ថា លោកសុខចិត្តកេងចំណេញសេដ្ឋកិច្ច ជាជាងយកលុយទៅប្រើប្រាស់ក្នុងការការពារព្រៃឈើ ទាំងនោះហើយក៏ធ្លាប់បានធ្វើការ ប្រើប្រាស់កម្លាំងយោធាផងដើរ ដើម្បីដោះស្រាយបញ្ហាបាត់បង់ព្រៃឈើ ប៉ុន្តែជាលទ្ធផលតិចតួចបំផុត ដែលទទួលបាន៕ដោយ៖លី ភីលីព

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top