ព័ត៌មានអន្តរជាតិ

Toshiba ទទួលថវិកាចំនួន ២ ពាន់ពាន់លានយ៉េន ទទួលបានការផ្តល់ ជូនពីមូលនិធិសកល

តូក្យូ ៖ ការទិញលក់ភាគហ៊ុននៅក្នុងក្រុមហ៊ុន Toshiba ត្រូវបានបញ្ឈប់ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូបានបញ្ជាក់ថា ខ្លួនបានទទួលសំណើ ទិញបឋមយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុន Toshiba Corp. បាននិយាយ ថា ខ្លួនបានស្នើសុំព័ត៌មានលម្អិតបន្ថែមទៀត លើសំណើខ្លួនបានទទួល កាលពីថ្ងៃអង្គារកំពុងផ្តល់ការ ពិចារណាយ៉ាងប្រុងប្រយ័ត្ន ហើយនឹងធ្វើការ ប្រកាស ក្នុងពេលដ៏សមរម្យ ។ កាសែតជប៉ុនដ៏ធំ Nikkei បានរាយការណ៍ថា CVC Capital Partners កំពុងស្វែងរកទិញក្រុមហ៊ុនក្នុងតម្លៃ ២ ពាន់ពាន់ លានយ៉េន (១៨ ពាន់លានដុល្លារ) ។

CVC គឺជាក្រុមហ៊ុនឯកជន និងឥណទានឯកជនអន្តរជាតិ បានផ្តល់មូលនិធិជិត ១៦២ ពាន់លានដុល្លារ ដោយគ្រប់គ្រងវិនិយោគិន ជាង ៣០០ នាក់។ ក្រុមហ៊ុននេះ បានបដិសេធ មិនធ្វើអត្ថាធិប្បាយទេ ។ ក្រុមហ៊ុន Toshiba ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ១៨៧៥ ត្រូវបានគេគោរព ជាយូរមកហើយ ជាម៉ាកយីហោ មានគុណភាពខ្ពស់បំផុតមួយ របស់ជប៉ុនដោយកំពុងអភិវឌ្ឍរ៉ាដា និងមីក្រូវ៉េវដំបូង គេរបស់ប្រទេសនេះ ចង្ក្រានបាយអគ្គិសនី និងកុំព្យូទ័រយួរដៃ ។

វាក៏បានបង្កើតអង្គចងចាំពន្លឺ ជាបន្ទះឈីបកុំព្យូរទ័រគ្រប់ទីកន្លែង ដែលរក្សាទុកទិន្នន័យ សម្រាប់ម៉ាស៊ីនថតឌីជីថល ទូរស័ព្ទដៃ និងឧបករណ៍ផ្សេងទៀត។ ក្រុមហ៊ុន Toshiba លែងផលិតកុំព្យូទ័រយួរដៃ ហើយលក់ផ្នែកឈីបកុំព្យួទ័រ របស់ខ្លួន ។ កាលឆ្នាំ ២០១៥ ក្រុមហ៊ុន Toshiba បានទទួលស្គាល់ថា ខ្លួនបានក្លែងបន្លំសៀវភៅ របស់ខ្លួនជាលក្ខណៈប្រព័ន្ធ តាំងពីឆ្នាំ ២០០៨ ដោយសារតែអ្នក គ្រប់គ្រងព្យាយាមបំពេញ គោលដៅប្រកបដោយមហិច្ឆតាហួសហេតុ ។

ការស៊ើបអង្កេតខាងក្រៅ រកឃើញថាប្រាក់ចំណេញ ត្រូវបានបំប៉ោង ហើយការចំណាយ ដ៏ច្រើនត្រូវបានលាក់ ។ ប្រទេសនេះបានវិនិយោគ យ៉ាងច្រើនទៅលើថា មពលនុយក្លេអ៊ែរ ប៉ុន្តែបន្ទាប់ពីគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅខែមីនាឆ្នាំ ២០១១ នៅហ្វូគូស្ហ៊ីម៉ា ថ្លៃដើមនៃអាជីវកម្មបានកើនឡើង ដោយសារតែការព្រួយបារម្ភ អំពីសុវត្ថិភាព និងការកើនឡើងនៃអារម្មណ៍ ចំពោះថាមពលនុយក្លេអ៊ែរនៅក្នុងប្រទេស ដូចជាប្រទេសអាល្លឺម៉ង់៕ដោយ៖លី ភីលីព

Most Popular

To Top