ព័ត៌មានអន្តរជាតិ

អ្នកបុរាណវិទូ នៅGuatemala ជឿថា ពួកគេបានរកឃើញ ស្ថានទូតមួយលាក់ខ្លួន នៅMayan នៃទីក្រុង Tikal

ម៉ិកស៊ិក ៖ អ្នកបុរាណវិទូបាននិយាយថា ប្រាសាទ បុរាណមួយស្ថិតក្នុងបរិវេណ ការទូតនាសតវត្សរ៍ទី ៤ នៅ Guatemala ត្រូវបាន គេរកឃើញ ដោយប្រើស្កេនឡាស៊ែរ ពីលើអាកាស គឺជាទីក្រុងបុរាណនៃរឿងពេ្រង Mayan ពីបុរាណនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

បរិវេណនេះរួមបញ្ចូល ទាំងពីរ៉ាមីតកន្លែង បញ្ចុះសព និងរបស់របរផ្សេងៗបង្ហាញពី Teotihuacan ជារដ្ឋមួយដែលមានចម្ងាយ រាប់រយគីឡូម៉ែត្រពីម៉ិកស៊ិក។ ថ្មីៗនេះវាត្រូវបានគេរកឃើញ ដោយសារការស្កេនឡាស៊ែរ ពីលើអាកាសអាចអាចចាក់ទម្លុះភាពកខ្វក់ និងការលូតលាស់ព្រៃរាប់សតវត្សរ៍
ការរកឃើញនេះបានបង្ហាញថា Teotihuacan ដែលបានវាយដណ្តើមយក ទីក្រុង Tikal នៅចុងសតវត្សរ៍ទី ៤ គឺ មានលក្ខណៈល្អ ជាមួយគូប្រជែងរបស់ខ្លួន ដើម្បីសាងសង់មូលដ្ឋាន ការ ទូតនៅទីនោះ។កាលឆ្នាំ ២០១៨ ក្រុមអ្នកស្រាវជ្រាវ ដែលមានមូលនិធិ សម្រាប់បេតិកភណ្ឌវប្បធម៌ និងបេតិកភណ្ឌធម្មជាតិ ម៉ាយ៉ា (PACUNAM) បានស្កេនតំបន់នៅជុំវិញ Tikal ពីលើមេឃដោយប្រើប្រាស់ បច្ចេកវិទ្យា Light Detection And Ranging ឬ LiDAR ។

LiDAR អាចចាក់ទម្លុះព្រៃក្រាស់ ដែលបានរីកដុះដាលជាច្រើន សតវត្សរ៍ចាប់តាំងពី Tikal បានធ្លាក់ចុះ និងរកឃើញបំណែក នៃអគារលាក់ដោយដើមឈើ និងដី។ អ្នកបុរាណវិទូអាចកំណត់បាន Tikal មានទំហំធំជាងអ្វី ដែលបានស្មានពីមុនទៅទៀត ដោយមានប្រជាជន រាប់លាននាក់ទៀត ។
រូបភាពមួយ ពីភាគខាងត្បូង នៃទីក្រុងបានបង្ហាញយ៉ាងច្បាស់ នូវប្រាសាទពីរ៉ាមីតមួយ ដែលមានទីធ្លាព័ទ្ធជុំវិញ ដោយមានសំណង់តូចៗ នៅពីក្រោមពំនូកភ្នំ គេជឿថា គ្រាន់តែជាភ្នំប៉ុណ្ណោះ ៕កដោយ៖លី ភីលីព

Most Popular

To Top