ព័ត៌មានអន្តរជាតិ

យន្ត Perseverance និងឧទ្ធម្ភាគចក្រ Ingenuity ថតរូប Selfie ខណៈអ្នករៀបចំត្រៀម ហោះហើរលើកដំបូងរបស់ខ្លួនលើភពព្រះអង្គារ

អាមេរិក ៖ នៅពេល ដែលឧទ្ធម្ភាគចក្រ Ingenuity ត្រៀមបង្កើតប្រវត្តិសាស្ត្រតាមរយៈការហោះហើរឆ្លងកាត់បរិយាកាសនៃភពព្រះអង្គារ អ្នកបើកយាន Perseverance បានថតរូប Selfie របស់យន្តទាំង២ ដើម្បីរម្លឹកដល់ពេលវេលា ចុងក្រោយមួយ របស់ពួកគេជាមួយគ្នា នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អង្គការណាសា បានបញ្ចេញរូបភាព ចំនួន៦២សន្លឹក ថតដោយយាន នៅពេលវាមើលទៅក្រឡឹង តូចមានចម្ងាយជិត៤ម៉ែត្រ។ យានIngenuity គ្រោងនឹងហោះហើរលើកដំបូង របស់ខ្លួននៅថ្ងៃទី ១១ ខែមេសា នឹងឃើញអ្នកធ្វើដំណើរហោះហើរសំកាំង នៅលើកន្លែង បន្ទាប់មកវិលត្រឡប់មកចុះចតវិញ ទោះបីជាព្រឹត្តិការណ៍នេះ មានរយៈពេលត្រឹមតែ ៩០ វិនាទីក៏ដោយ វាគឺជាការបង្ហាញពីជោគវាសនា នៃបេសកកម្ម ។

នេះនឹងជាយានដំបូង ដែលហោះហើរនៅលើ ភពមួយផ្សេងទៀត ដោយអង្គការណាសា ប្រដូចទៅនឹង Wright Brothers នៅលើផែនដី។ យន្ត Ingenuity បានធ្វើដំណើរ ២៣៩ លានម៉ាយល៍ទៅកាន់ភពព្រះអង្គារ នៅខាងក្នុងចំណុចត្រង់ នៃយន្តអវកាសPerseverance រហូតដល់វាត្រូវបានទម្លាក់ទៅធូលីដី Martian ថ្ងៃទី ៤ ខែមេសា ។

អង្គការណាសាបានប្រកាស នៅថ្ងៃបន្ទាប់ថា យន្តហោះគ្មាន មនុស្សបើកតម្លៃ ៨៥ លានដុល្លារបានរួចផុត ពីរាត្រីទីមួយនៅខាងក្រៅដៃគូ ធ្វើដំណើររបស់ខ្លួនដែលធ្វើឲ្យទីភ្នាក់ងារ អវកាសអាមេរិក អាចបន្តដំណើរទៅមុខទៀត ជាមួយនឹងផែនការ ហោះហើររបស់ពួកគេ៕ដោយ៖លី ភីលីព

Most Popular

To Top