អាមេរិក ៖ ការសិក្សាមួយបានបង្ហាញថា ការរីករាលដាល នៃមនុស្សវ័យកណ្តាល ដ៏គួរឲ្យខ្លាច ហើយនាពេលបច្ចុប្បន្ននេះ កំពុងជះឥទ្ធិពលដល់មនុស្ស កាន់តែច្រើន និងឈានដល់វ័យក្មេង ជាងពេលមុន ៗ ជាមួយនឹងការកើន ឡើងយ៉ាងខ្លាំង បន្ថែមទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទិន្នន័យពីមនុស្ស៦៥.០០០នាក់លើការសិក្សា ចំនួន៤ប្រភេទត្រូវបានរៀបចំឡើង ហើយបង្ហាញថា មនុស្សសម័យថ្មី មានវ័យចំណាស់ ក្នុងវ័យ៤០ និង៥០ ឆ្នាំបើប្រៀបធៀប នឹងមនុស្សជំនាន់មុន ។ ក្រុមអ្នកស្រាវជ្រាវ មកពីសហរដ្ឋអាមេរិក និយាយថា ការយល់ដឹងអំពីការផ្លាស់ ប្តូរសន្ទស្សន៍ ម៉ាស់រាងកាយទទួលបាន ពេញមួយជីវិត គឺជាគន្លឹះក្នុងការការពារការឡើង ទម្ងន់យ៉ាងរហ័ស នៅចំណុចសំខាន់ៗ ក្នុងជីវិតរបស់មនុស្ស ដូចជាវ័យជំទង់។
អ្នកវិទ្យាសាស្ត្រ បានបែងចែកអ្នកចូល រួមទាំងអស់ទៅជា១៧ក្រុម ដោយផ្អែកលើពេលវេលា ដែលពួកគេកើតមក ដោយក្រុមនីមួយៗមានរយៈពេល ៥ ឆ្នាំតាំងពីមុនឆ្នាំ១៩០៥។ ការវិភាគបានបង្ហាញថា ក្រុមនីមួយៗមានសន្ទស្សន៍ម៉ាស់ រាងកាយជាមធ្យម ខ្ពស់ជាងមនុស្ស ដែលកើតនៅក្នុងបង្អួចមុន ហើយវាក៏មានការកើនឡើងនៃសន្ទស្សន៍ម៉ាស់រាង កាយនៅពេលមនុស្សកាន់តែចាស់ បើប្រៀបធៀប នឹងមនុស្សចាស់ ។
ឧទាហរណ៍សម្រាប់ មនុស្ស ដែលកើតនៅចន្លោះឆ្នាំ ១៩៥៥ និង ១៩៥៩ សន្ទស្សន៍ម៉ាស់រាងកាយមធ្យម រវាងអាយុ ២០ និង ២៩ គឺ ២៤,៤ ជាទម្ងន់ធ្វើមានសុខ ភាពល្អ បន្ទាប់មកចំនួននេះកើនឡើង ជាលំដាប់ហើយសន្ទស្សន៍ម៉ាស់ រាងកាយមធ្យម គឺធាត់ (ច្រើនជាង ៣០) នៅពេលពួកគេមាន អាយុចន្លោះពី ៥០ ទៅ ៥៩ ឆ្នាំ ៕ដោយ៖លី ភីលីព