ព័ត៌មានអន្តរជាតិ

ឆ្នាំ ២០២០ គឺជាឆ្នាំដ៏កក់ក្តៅបំផុតមួយ ក្នុងរយៈពេល៣ឆ្នាំ បើទោះបីជា La Niña បង្កភាពត្រជាក់ទំហំធំ នៃសីតុណ្ហភាពផ្ទៃមហាសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិក

ប៉ាស៊ីហ្វិក ៖ យោងតាមរបាយការណ៍ថ្មីថា ឆ្នាំ ២០២០ គឺជាឆ្នាំដ៏កក់ក្តៅបំផុតមួយ ក្នុងរយៈពេល ៣ ឆ្នាំដោយមានសីតុណ្ហភាព ជាសកលជាមធ្យមប្រហែល ១,២ អង្សាសេ ខ្ពស់ជាងកម្រិតបដិវត្តឧស្សាហកម្ម មុនពេលមានព្រឹត្តិការណ៍ត្រជាក់ La Niña នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រ ឌៀលីម៉ែល។

អង្គការឧតុនិយមពិភពលោក (WMO) បានបង្ហាញថា សីតុណ្ហភាព ជាមធ្យមសកលកាលពីឆ្នាំមុន បានឈានដល់ ប្រហែល ១,២ អង្សាសេលើស កម្រិតបដិវត្ត ឧស្សាហកម្ម (១៨៥០-១៩០០) ។ WMO និយាយនៅក្នុងរបាយការណ៍ ស្ថានភាពអាកាស ធាតុពិភពលោក ឆ្នាំ ២០២០ របស់ខ្លួន បានចេញផ្សាយថា រយៈពេល ៦ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ មានភាពកក់ក្តៅបំផុត ក្នុងកំណត់ត្រា ខណៈរយៈពេលពីឆ្នាំ ២០១១ ដល់ ២០២០ គឺជាទសវត្សដែលមានភាព កក់ក្តៅបំផុតក្នុងកំណត់ត្រា ។

WMO បន្តថា សូម្បីតែការធ្លាក់ចុះសេដ្ឋកិច្ច ដែលបណ្តាលមក ពីមេរោគ COVID-19 អាចបញ្ឈប់ការឡើងកម្តៅ ទៅលើកត្តាជំរុញ នៃការផ្លាស់ប្តូរអាកាស ធាតុរួមទាំងការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ តាមស្ថិតិឆ្នាំ ២០២០ គឺ នៅក្រោយឆ្នាំ ២០១៦ ហើយនៅមុនឆ្នាំ ២០១៩ ទាក់ទងនឹងសីតុណ្ហភាពពិភពលោក ដោយដាក់វានៅក្នុងលំដាប់ កំពូលទាំង៣ ។

ប៉ុន្តែអ្នកនាំពាក្យរបស់ WMO បានប្រាប់ម៉ែលអនឡាញថា ភាពខុសគ្នារវាងអ្នកទាំង៣ គឺតូចណាស់ដែលវាស្ថិត ក្នុងចន្លោះនៃកំហុស។ WMO ប្រើសំណុំទិន្នន័យចំនួន ៥ ដើម្បីគណនាតួលេខ ពិភពលោក រួមមាន Copernicus NOAA NASA Met Office HadCRUT និងទីភ្នាក់ងារមជ្ឍឹមជប៉ុន ដើម្បីបង្កើត តួលេខ ដ៏ទូលំទូលាយមួយ ។ ប៉ុន្តែនិន្នាការរយៈពេលវែង ហើយការពិតដែលយើង មានរយៈពេល ៦ ឆ្នាំនិងកក់ក្តៅបំផុត វាមានសារសំខាន់ ជាងចំណាត់ថ្នាក់នៃឆ្នាំនីមួយៗ ៕
ដោយ៖លី ភីលីព

Most Popular

To Top