អេហ្ស៊ីប ៖ អ្នកបុរាណវិទូ បានប្រកាសពីការរកឃើញ ទីក្រុងមាស ដែលបាត់បង់ របស់ប្រទេសអេហ្ស៊ីប មានអាយុកាល ៣.៥០០ ឆ្នាំត្រូវបានសាងសង់ឡើង ដោយជីតា របស់ស្តេច Tutankhamun ហើយអាចជារបកគំហើញ ដ៏សំខាន់បំផុតចាប់តាំងពីផ្នូរ របស់ស្តេចផារ៉ោន ត្រូវបានរកឃើញជិតមួយ សតវត្សរ៍នេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ទីក្រុង pharaonic បុរាណត្រូវបានគេស្គាល់ថា Aten ត្រូវបានសាងសង់ដោយស្តេច Amenhotep III ដែលសោយរាជ្យ នៅប្រហែលឆ្នាំ១៣៩០ មុនគ.ស ហើយក្រោយមកត្រូវ បានប្រើដោយស្តេចTu tankhamun ។ ការតាំងទីលំនៅនេះរកឃើញ នៅភាគខាងត្បូង នៃទីក្រុង Luxor ជាទីក្រុងបុរាណធំបំផុត ត្រូវបានរកឃើញនៅប្រទេស អេហ្ស៊ីប ហើយពាសពេញតាមដងផ្លូវ និងប្រព័ន្ធសន្តិសុខ ។
ការជីករុករកបានរកឃើញ កន្លែងដុតនំ សាលប្រជុំ និងការបញ្ចុះសព សត្វនិងមនុស្សរួមជាមួយគ្រឿង អលង្ការ ផើង និងឥដ្ឋភក់ដែលមានផ្សាភ្ជាប់នៃ Amenhotep III ។ ដំបូងក្រុមនេះ បានចាប់ផ្តើម រកឃើញទីបញ្ចុះសព របស់ Tutankhamun ជាកន្លែងដែលស្តេចវ័យក្មេង ត្រូវបានធ្វើពិធីថ្វាយព្រះ និងទទួលពិធីសាសនា ប៉ុន្តែពួកគេបានជំពប់ដួលលើអ្វីមួយ ដែលធំជាងនេះ ។
យោងតាមសេចក្តីថ្លែងការណ៍មួយ បេសកកម្មរបស់អេហ្ស៊ីប បានដឹកនាំលោក Zahi Hawass ថា ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ នៃការជីករកពួកគេបានរកឃើញ ឥដ្ឋភក់មានទ្រង់ទ្រាយធំ នៅគ្រប់ទិសដៅទាំងអស់ ។ លោក Hawass បានបន្តទៀតថា បេសកម្មបរទេសជាច្រើន បានស្វែងរកទីក្រុងនេះ ហើយរកមិនឃើញ ។
Luxor Times បានចែករម្លែកនៅលើ Facebook ថា អ្នកបុរាណវិទ្យាបានរកឃើញ ទីក្រុងត្រូវបាន រក្សាយ៉ាងល្អមានជញ្ជាំង និងបន្ទប់ជិតពោរពេញ ទៅដោយឧបករណ៍ដែលប្រើក្នុង ជីវិតប្រចាំថ្ងៃរួមជាមួយចិញ្ចៀន រន្ទារផើងផ្កាមានពណ៌ និងកម្រាលឥដ្ឋភក់ មានត្រារបស់ស្តេច Amenhotep ៕ដោយ៖លី ភីលីព