COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានសម្រេចចិត្តទម្លាក់ចោលវ៉ាក់សាំង Johnson & Johnson ពីកម្មវិធីចាក់វ៉ាក់សាំងការពារកូរ៉ូណា ជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ។
លោក Helene Probst អគ្គនាយករងនៃអាជ្ញាធរសុខាភិបាលដាណឺម៉ាក បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ផ្អែកលើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសដាណឺម៉ាក អ្វីដែលយើងបាត់បង់នោះគឺ ការខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលមានករណីកកឈាមនៅពេលដែលយើងចាក់វ៉ាក់សាំង” ។
“ក្នុងចំណោមនៃការឆ្លងរាតត្បាត នេះជាការពិបាកណាស់ក្នុងការសម្រេចចិត្ត ជាពិសេស ចាប់តាំងពីយើងបានបញ្ឈប់ដោយប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ AstraZeneca ” ។
ការសម្រេចចិត្តរបស់អាជ្ញាធរគឺថា “សារប្រយជន៍ទំាងឡាយមិនបានធ្វើឲ្យមានហានីភ័យធ្ងន់ធ្ងរនោះទេ” ការបញ្ជាក់ដូច្នេះបានធ្វើឡើង ក្រោយពីទីភ្នាក់ងារវិជ្ជសាស្ត្រអឺរ៉ុប (EMA) បានដាក់ថា អាចកើតមានដោយកម្រ ដែលមានករណីបង្កឲ្យកកឈាម និងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Johnson & Johnson ។
សេចក្តីសម្រេចនឹងចូលជាធរមានសម្រាប់អ្នកទាំងនោះ ដែលជាក្រុមមានអាយុ២០ដល់៣៩ឆ្នាំ ហើយអ្នកទាំងនោះ ឥឡូវនេះ នឹងត្រូវផ្អាកសម្រាប់រយៈពេល៤សប្តាហ៍ ក្នុងការចាក់វ៉ាក់សាំងរបស់ពួកគេ ។ យោងតាមសេចក្តីប្រកាសបានឲ្យដឹងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា