ប៉េកាំង ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ថា សំណល់ នៃគ្រាប់រ៉ុក្កែតដ៏ធំបំផុត របស់ចិន បានធ្លាក់ចូល ក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃអាទិត្យនេះ ដោយភាគច្រើននៃសមាសធាតុរបស់វាត្រូវបានបំផ្លាញ នៅពេលដែលចូលក្នុង បរិយាកាសផែនដី នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ របស់ប្រទេសចិន ដែលបានបញ្ចប់ការព្យាករណ៍ ជាច្រើនថ្ងៃជុំវិញកន្លែង ដែលកម្ទេចកំទីគ្រាប់រ៉ុក្កែត ត្រូវធ្លាក់ ។
តាមការសម្របសម្រួល ដែលផ្តល់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលបានដកស្រង់សម្តីចេញ ពីការិយាល័យវិស្វកម្ម អវកាសចិន បានដាក់ចំនុច នៃផលប៉ះពាល់នៅមហាសមុទ្រខាងលិច នៃប្រជុំកោះម៉ាល់ឌីវ ។
កម្ទេចកំទី របស់គ្រាប់ រ៉ុក្កែត Long March 5B មានមនុស្សមួយចំនួន បានសំឡឹងមើលទៅលើអាកាស ចាប់តាំងពីបំណែកគ្រាប់រ៉ុក្កែត បានផ្ទុះចេញពីកោះហៃណាន របស់ប្រទេសចិន កាលពីថ្ងៃទី២៩ ខែមេសា ប៉ុន្តែការិយាល័យវិស្វកម្មអវកាសចិន បាននិយាយថា ភាគច្រើននៃកម្ទេចកំទី ត្រូវបានដុតបំផ្លាញនៅ ក្នុងបរិយាកាស ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ផ្នែកខ្លះ នៃគ្រាប់រ៉ុក្កែតបានចូលក្នុងបរិយាកាសឡើងវិញ នៅម៉ោង១០និង៤៤ នាទីម៉ោងនៅទី ក្រុងប៉េកាំង ហើយបានចុះចតនៅទីតាំងមួយ ដែលមានកូអ័រដោនេរយៈបណ្តោយ ៧២,៤៧ដឺក្រេប៉ែកខាងកើតនិង រយៈទទឹង២,៦៥ដឺក្រេបប៉ែកខាងជើង ។
បញ្ជាការអវកាសអាមេរិក បានបញ្ជាក់ពីការចូលគ្រាប់រ៉ុក្កែតម្តងទៀត នៅលើឧបទ្វីបអារ៉ាប់ ប៉ុន្តែបាននិយាយថា គេមិនដឹងថាតើ កម្ទេចកំទីប៉ះពាល់ដល់ដីឬទឹកទេ ។
សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ របស់ខ្លួនបានឲ្យដឹងថា “ទីតាំងពិតប្រាកដ នៃផលប៉ះពាល់ និងទំហំនៃកម្ទេចកំទីដែល មិនត្រូវបានគេដឹងនៅពេលនេះ នឹងមិនត្រូវបានចេញដោយទីបញ្ជាការ អវកាសអាមេរិក នោះទេ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា