ព័ត៌មានអន្តរជាតិ

អាមេរិក ការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរ ជាយុទ្ធសាស្ត្រ ទៅឲ្យកូរ៉េខាងត្បូងឡើងវិញ ប៉ុន្ដែពលរដ្ឋហាក់ មិនចង់បាន

សេអ៊ូល ៖ អតីតមន្ត្រីសេតវិមានម្នាក់ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរឡើងវិញ ដល់ប្រទេសកូរ៉េខាងត្បូង មិនមានអ្វីរារាំង ដល់កូរ៉េខាងជើងនោះទេ នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានយុនហាប់ ។

លោក Jon Wolfsthal អតីតនាយកជាន់ខ្ពស់ នៃសេតវិមាន សម្រាប់ ការគ្រប់គ្រងអាវុធ បានធ្វើការកត់សម្គាល់ នៅក្នុងសិក្ខាសាលា មួយតាមអ៊ិនធឺណិត ដោយចង្អុលបង្ហាញថា គំនិតបែបនេះនឹងមិននាំមកនូវការធានា ដែលប្រជាជនកូរ៉េខាងត្បូង ចង់បាននោះទេ ។

លោកបន្ដថា “ ប្រសិនបើសហរដ្ឋអាមេរិកប្តូរទីតាំងនុយក្លេអ៊ែរឡើងវិញ ទៅកូរ៉េខាងត្បូង និងមានប្រតិបត្ដិការចែករំលែក នុយក្លេអ៊ែរ ដូចយើងធ្វើនៅអ៊ឺរ៉ុប តើវារារាំងកូរ៉េខាងជើង ក្រៅពីការហោះ ហើរយន្ដហោះ B-52 ពីអាមេរិក លើកូរ៉េខាងត្បូង ដែរឬទេ? លោក Wolfsthal បានឲ្យដឹងនៅក្នុងវេទិកា ដែលសហការរៀបចំ ដោយវិទ្យាស្ថាន Sejong និងបណ្តាញភាពជាអ្នកដឹកនាំ អាស៊ីប៉ាស៊ីហ្វិក នៅក្នុងវេទិកានេះ ដែលលើកឡើងថា “ខ្ញុំមិនគិតដូច្នេះទេ” ។

សម្រាប់ទីក្រុងសេអ៊ូល បញ្ហា នៃការមានអាវុធនុយក្លេអ៊ែរ ឬការទប់ស្កាត់នុយក្លេអ៊ែរប្រឆាំង នឹងទីក្រុងព្យុងយ៉ាង ហាក់ដូចជាបញ្ហានយោបាយច្រើន ជាងបញ្ហាយោធា ។

លោកបានបន្តទៀតថា ប្រភេទនៃការធានា​ អាចធ្វើទៅបាននៅពេល ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក រក្សាសម្ព័ន្ធភាព និងទំនាក់ទំនងរឹងមាំតាមរយៈការប្រាស្រ័យ ទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ។

តាមសម្តីរបស់លោក Wolfsthal បានបញ្ជាក់ថា “ អ្វីដែលយើងចង់ធ្វើពិតប្រាកដ គឺធ្វើយ៉ាងណាឱ្យទំនាក់ទំនង រវាងកូរ៉េខាងត្បូង ជាមួយសហរដ្ឋអាមេរិក និងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង មានសុវត្ថិភាពនិងជឿជាក់ដូច្នេះកូរ៉េខាងជើង អាចគ្មានក្តីសង្ឃឹមក្នុងការព្យាយាម បំបែកយើងចេញពីគ្នាបានឡើយ” ៕

Most Popular

To Top