ព័ត៌មានអន្តរជាតិ

ពលរដ្ឋអ៊ីរ៉ង់ សរុប៥៩២នាក់ ចុះឈ្មោះឈរឈ្មោះជា បេក្ខភាពប្រធានាធិបតីអ៊ីរ៉ង់ សម្រាប់តំណែងប្រធានាធិបតីទី១៣

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ថា លោក Jamal Orf ប្រធានរៀបចំយុទ្ធនាការ បោះឆ្នោតរបស់ប្រទេសអ៊ីរ៉ង់ បានលើកឡើងកាលពីថ្ងៃសៅរ៍ថា សរុបមានពលរដ្ឋចំនួន ៥៩២នាក់ ភាគច្រើនជាអ្នកមិនដឹងពីនយោបាយ បានចុះឈ្មោះសម្រាប់ការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីអ៊ីរ៉ង់ ទី១៣ នៅក្នុងប្រទេសអ៊ីរ៉ង់ ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានដកស្រង់សម្តី បានដកស្រង់សម្តីលោក Orf បានលើកឡើងថា ក្នុងចំណោមបេក្ខភាពទំាងអស់ មានស្ត្រី៤០នាក់ និងបុរសគឺ៥៥២នាក់ ។

កាលពីថ្ងៃសៅរ៍ ដំណើរការចុះឈ្មោះចុងក្រោយបង្អស់ ដោយតួលេខមានអ្នកនយោយ ជាន់ខ្ពស់ចំនួន ៣នាក់ បានប្រកាសអំពីការដណ្តើម យកការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងនឹងធ្វើឡើងថ្ងៃទី១៦ មិថុនា ។

លោក Ebrahim Raisi ប្រធានតុលាការរបស់អ៊ីរ៉ង់ ជាបេក្ខភាពប្រកាន់នូវសីលធម៌ ហើយលោក Eshaq Jahangiri អនុប្រធានាធិបតីទី១ ជាបេក្ខភាពបដិរូបនិយម និងអតីតសមាជិកសភា លោក Ali Larijani ជាបេក្ខភាពប្រកាន់នូវអព្យាក្រិត្យ ដែលជាតួលេខផ្លូវការសម្រាប់ អ្នកនយោបាយដែលបាន ចុះឈ្មោះសម្រាប់យុទ្ធនាការ ។

គួររំលឹកថា ក្រសួងមហាផ្ទៃរបស់អ៊ីរ៉ង់ កាលពីថ្ងៃអង្គារ បានចាប់ផ្តើមចុះឈ្មោះបេក្ខជនផ្លូវការ សម្រាប់ដណ្តើមយកតំណែងប្រធានាធិបតីទី១៣ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top