ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ៨០ភាគរយ នៃប្លាស្ទិកមហាសមុទ្រ ទាំងអស់ ហូរមកពីទន្លេជាង ១០០០ នៅអាស៊ី និង អាហ្វ្រិកខាងលិច

អាល្លឺម៉ង់ ៖ ប្លាស្ទិចប្រមាណ ២,៧ លានតោន បានធ្វើដំណើរចូលទៅ ក្នុងមហាសមុទ្រជារៀងរាល់ឆ្នាំ ហើយការសិក្សាថ្មីមួយ បានរកឃើញថា សំរាមទំាងនេះបានហូរមកពីទន្លេចំនួន ១,៦៥៦នៅអាស៊ី និងអាហ្វ្រិកខាងលិច នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ការរកឃើញនេះ បានបង្អាក់ការស្រាវជ្រាវពីមុន ដែលបានលើកឡើងថា ៩០ ភាគរយនៃប្លាស្ទិកមហាសមុទ្រ គឺគ្រាន់តែជាប្រព័ន្ធទន្លេធំ ៗ ចំនួន ១០ ប៉ុណ្ណោះចុងក្រោយនេះ សន្និដ្ឋានថា ចំនួននេះគឺ ១០០ ដង ។ ស្ថាប័នមួយចំនួន នៅប្រទេសហូឡង់ និងនៅប្រទេស អាល្លឺម៉ង់បានរកឃើញថា ប្រព័ន្ធទាំងនេះបានរួមចំណែកដល់ ៨០ ភាគរយ នៃប្លាស្ទិកទាំងអស់ ត្រូវបានគេបោះចោល នៅក្នុងមហាសមុទ្រ ដោយតំបន់ទីក្រុង នៃអាស៊ីអាគ្នេយ៍ និងអាហ្វ្រិកខាងលិច ត្រូវបានកំណត់ថា ជាចំណុចក្តៅសម្រាប់ការបំភាយប្លាស្ទិក ។

ទោះយ៉ាងណាក្រុមការងារ ដែលធ្វើការជាមួយគម្រោងសម្អាតសមុទ្រ មិនរកប្រាក់ ចំណេញកត់សម្គាល់ថា នេះមានតែមួយភាគរយ នៃទន្លេទូទាំងពិភពលោក មានន័យថា ការដោះស្រាយបញ្ហា អាចធ្វើទៅបាន។ កម្ទេចកម្ទីប្លាស្ទិចរាប់តោន បានហូរចូលមហាសមុទ្រជារៀងរាល់ថ្ងៃ ហើយគិតត្រឹមឆ្នាំ ២០២០ មានកាកសំណល់ប្រមាណ ៥,២៥ ពាន់ពាន់លានបំណែកជាមួយនឹងកាកសំណល់ ២៦៩.០០០ តោនអណ្តែតលើផ្ទៃ។
អ្នកវិទ្យាសាស្ត្រ នៅទូទាំងពិភពលោកកំពុងធ្វើការ ដោយមិនខ្លាច នឿយហត់ ដើម្បីបង្ហាញពីរបៀប ដែលសំរាមត្រូវបានចែកចាយ ហើយការសិក្សាចុងក្រោយអាច នឹងដោះស្រាយ អាថ៌កំបាំង ។ ប្រទេសដែលចូល រួមវិភាគទានធំ ជាងគេប៉ាន់ស្មានដោយគំរូ គឺប្រទេសហ្វីលីពីន មានទន្លេចំនួន ៤.៨៤០ បានចាក់ចោលជាង ៣៥៦.០០០ តោនក្នុងមួយឆ្នាំ ។

បន្ទាប់មកទៀតប្រទេសឥណ្ឌា ដែលមានបរិមាណ ១២៦.៥១៣ តោនក្នុងមួយឆ្នាំ ប្រទេសម៉ាឡេស៊ីមាន ៧៣.០៩៨ ឆ្នាំឆ្លងកាត់ ១០៧០ ទន្លេ និងប្រទេសចិនមាន ៧០.៧០៧ ម៉ែតក្នុងមួយឆ្នាំតាមរយៈទន្លេ ១៣០៩ ៕ដោយ៖លី ភីលីព

Most Popular

To Top