ព័ត៌មានអន្តរជាតិ

នៅព្រឹកថ្ងៃសុក្រនេះ អ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់ ឯកភាពគ្នា ស្តីពីបទឈប់បាញ់គ្នា នៅតំបន់ហ្គាហ្សា ស្ទ្រីប

យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១ថា ទាំងអ៊ីស្រអ៊ែល និងក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប បានទទួលយកដំណោះស្រាយ កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញគ្នា នៅម៉ោង២ព្រឹក នៅថ្ងៃសុក្រនេះ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២៣និង០០នាទីម៉ោងសកល ដើម្បីបញ្ចប់ការបង្ហូរ ឈាមរយៈពេល១១ថ្ងៃ ។

ការិយាល័យ របស់លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអ៊ែល ណេតាន់ យ៉ាហ៊ូ បានប្រកាសថា ខុទ្ទកាល័យសន្តិសុខអ៊ីស្រាអ៊ែល បានអនុម័ត កាលពីយប់ថ្ងៃព្រហស្បតិ៍ ដែលជាដំណោះស្រាយអេហ្ស៊ីប ស្តីពីបទឈប់បាញ់គ្នា ជាមួយក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។

យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យខាងលើបានឲ្យដឹងថា សេចក្តីសម្រេច បានកើតឡើង បន្ទាប់ពីមានការសម្រេចចិត្តរយៈពេល២,៥ម៉ោង និងជា “ឯកច្ឆ័ន្ធ” ដោយក្រុមរដ្ឋមន្ត្រី ។

ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរនេះ ជាការប្រយុទ្ធដ៏ខ្លាំងក្លាចាប់តាំងពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្ស អស់២៣២នាក់ ដែលជាជនជាតិប៉ាឡេស្ទីន ក្នុងនោះមានកុមារចំនួន៦៥នាក់ និងស្រី្តចំនួន៣៩នាក់ និងជនជាតិអ៊ីស្រាអ៊ែល ចំនួន១២នាក់ ៕
”ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top