បរទេស ៖ ប្រធានបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ នៅតែស្នើសុំជំនួយផ្នែកយោធាអាមេរិក ក្នុងការទប់ទល់នឹងប្រទេសអ៊ីរ៉ង់ ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនពីការគាំទ្រ សង្គ្រាមដឹកនាំដោយប្រទេស អារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន កាលពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋបាលរបស់លោក ចូ ប៊ីដិន បានប្តេជ្ញាផ្តល់ការការពារ ដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត រួមទាំងបង្កើនប្រសិទ្ធភាព នៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ក្នុងការបាញ់ទម្លាក់មីស៊ីលក្រុមឧទ្ទាម Houthi ថែមទៀត ។
ឧត្តមសេនីយកងម៉ារីន អាមេរិក គឺលោក Kenneth F. McKenzie Jr. បានប្រាប់សមាជិក សារព័ត៌មានថា ពលរដ្ឋអារ៉ាប៊ីសាអូឌីត ចង់ធានាថាពួកគេ នឹងត្រូវបានជួយ ប្រសិនបើពួកគេត្រូវបាន វាយប្រហារដោយអ៊ីរ៉ង់ ហើយពួកគេចង់បានជំនួយប្រឆាំង នឹងការវាយប្រហារដែលកំពុង បន្តដោយ Ansarallah, ចលនាស៊ីអ៊ីតរបស់យេម៉ែនត្រូវបាន គេស្គាល់ថាជាឧទ្ទាម Houthi ។
លោក McKenzie បាននិយាយថា “ ខ្ញុំជឿជាក់ថា ជំហររបស់យើងនៅក្នុងឆាក បានការពាររដ្ឋមួយពីការ វាយប្រហាររបស់រដ្ឋពីអ៊ីរ៉ង់ ។ វាមិនច្បាស់ទេថា តើលោកបានកំណត់យ៉ាង ដូចម្តេចព្រោះថា នៅពេលដែលប្រទេស អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់មានទំនាស់គ្នា ជាយូរមកហើយលើការដឹកនាំមជ្ឈឹមបូព៌ានោះ ក៏មានសេចក្តីរាយការណ៍ ជាច្រើនអំពីការប៉ុនប៉ង ក្នុងការសម្រុះសម្រួលគ្នា ចាប់តាំងពីប្រទេសទាំងពីរ បានកាត់ផ្តាច់ទំនាក់ទំនង ជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ៕
ប្រែសម្រួលៈ ណៃ តុលា