ដាណឺម៉ាក ៖ ក្រុមអ្នកស្រាវជ្រាវ នៅប្រទេសដាណឺម៉ាក បានបង្កើតវិធីដើម្បីជំនួសប្លាស្ទិច ដែលត្រូវបានប្រើក្នុងការ ចែកចាយអាហារ ជាមួយសរសៃស្មៅ ដោយពួកគេនិយាយថា ១០០ភាគរយអាចផ្លាស់ប្តូរបាន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
គម្រោងដែលមានឈ្មោះថា SinProPack មានគោលបំណង កាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ប្រមាណ ២១០ គីឡូ និងការវេចខ្ចប់ផ្លាស្ទិចចោល ១០ គីឡូក្រាមដោយក្រដាស មានជាតិសរសៃ ៨ គីឡូសម្រាប់វេចខ្ចប់ ។ យោងតាមសេចក្តីថ្លែង ការណ៍ របស់សាកលវិទ្យាល័យ Aarhus បានឲ្យដឹងថា ការវេចខ្ចប់ជាង ១ ម៉ឺនតោនសម្រាប់អាហារ យកទៅឆ្ងាយត្រូវបានប្រើប្រាស់ ជារៀងរាល់ឆ្នាំ នៅប្រទេសដាណឺម៉ាក ។
ភាពសម្បូរ នៃជីវម៉ាសបៃតង នៅក្នុងប្រទេសរួមជាមួយការ ចាប់អារម្មណ៍ខ្ពស់ទៅលើជីវម៉ាសបៃតង ធ្វើឲ្យគម្រោងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងសម្រាប់ ទាំងអាជីវកម្ម និង រដ្ឋាភិបាល ។ លោកស្រី Anne Christine Steenkjær Hastrup ប្រធានមជ្ឈមណ្ឌល នៅវិទ្យាស្ថាន បច្ចេកវិទ្យាដាណឺម៉ាក បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ការវេចខ្ចប់ ដែលធ្វើពីស្មៅ អាចនាំមកនូវផលប្រយោជន៍ ដល់បរិស្ថានជាច្រើន ។
ការវេចខ្ចប់នឹងអាច បម្លែងបាន១០០ភាគរយដូច្នេះប្រសិនបើមាននរណាម្នាក់ទម្លាក់កញ្ចប់របស់ពួកគេដោយចៃដន្យនោះវានឹងរលួយដោយធម្មជាតិ។ បន្ថែមពីលើស្មៅគម្រោង នឹងពិនិត្យមើលដើម clover សម្រាប់ប្រភពជាតិសរសៃ នឹងត្រូវប្រើជាជីវម៉ាស់ចម្បងសម្រាប់ ជីវឧស្ម័ននាពេល អនាគតផងដែរ។
វាក៏នឹងពិនិត្យមើលជីវម៉ាស់ ពីដីដែលមានសំណើម ទោះបីជាក្រុមអ្នកស្រាវជ្រាវ បានបន្ថែមថា វាមានជាតិសរសៃច្រើន និងមានប្រូតេអ៊ីនតិច បន្ទាប់ពីយើងបានប្រមូលស្មៅ និងទាញយកប្រូតេអ៊ីន សម្រាប់ចំណី សត្វយើង អាចចម្រាញ់ និងបំបែកសរសៃស្មៅ សម្រាប់សែលុយឡូស យើងអាចផលិត វេចខ្ចប់បាន ៕